ជាតិ
សុខភាព
កុមារ​និង​ស្ត្រី​ជាង​៦​ម៉ឺន​នាក់ បាន​ទៅពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ខែធ្នូ​
01, Jan 2021 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ខែធ្នូ ឆ្នាំ​២០២០ កុមារ​និង​ស្ត្រី ជាង​៦​ម៉ឺន​នាក់ បាន​ទៅពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប​។ នេះ​បើតាម​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។



​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​បានបង្ហាញ​ថា កុមារ​ឈឺ​ចំនួន ៤១,៥១៤​នាក់ បាន​ពិនិត្យ​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ រីឯ​កុមារ​មាន​ជំងឺ​ធ្ងន់ ចំនួន ៩,១២៦​នាក់ កុមារ​មាន​ជំងឺគ្រុនឈាម​ចំនួន ២៥២​នាក់ និង​កុមារ​មាន​ជំងឺ​គ្រុន​ឈី​ក ចំនួន ៥៦​នាក់ បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ 
 
​បើតាម​លិខិត​ដដែល កុមារ​ចំនួន ១,៩២៤​នាក់ ត្រូវ​បានទទួល​ការវះកាត់ និង​កុមារ​ចំនួន ៦៨​នាក់ បាន​វះកាត់​បេះដូង​និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​។ 
 
​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៧,៣១៩​នាក់ បានមក​ពិនិត្យ​ផ្ទៃពោះ និង​សម្រាលកូន​បាន​ចំនួន​១,៩៧៧​នាក់ នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរ​សម្ព​ព​។ សូមបញ្ជាក់ថា រាល់​ការព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​រាជធានី​ភ្នំពេញ និង​សៀមរាប​គឺ​ឥតគិតថ្លៃ​៕ 
 
 

Tag:
 កុមារ​
 ​ស្ត្រី​
  មន្ទីរពេទ្យ​
 ​គន្ធបុប្ផា​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com