ពីនេះ ពីនោះ
ពីនេះ​ពី​នោះ៖ ប្រយ័ត្ន​ចាញ់បោក​អ្នកលក់​សាប៊ូ​តាម​ផ្ទះ ព្រោះតែ​ចង់បាន​រង្វាន់!
26, Nov 2013 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
ជនខិលខូច​មួយចំនួន​ដើរតួ​ជា​អ្នកលក់​សាប៊ូ​នៅតាម​ផ្ទះ​ក្នុងតម្លៃ​ដ៏​សមរម្យ ថែមទាំង​ឲ្យ​ចាប់ឆ្នោត​យក​រង្វាន់​ទៀតផង។ អ្វីដែល​ខ្ញុំ​បាន​សង្កេតឃើញ​នោះ គឺ​ក្នុង​ប្រអប់​ឆ្នោត​សុទ្ធ​តែមាន​រង្វាន់ ដូចជា​អាវ និង​របស់របរដូចៗគ្នា​ទាំងអស់។


សម្រាប់​រង្វាន់​ធំ អ្នក​ឆរ​បោក​បាន​តម្រូវ​ឲ្យ​អតិថិជន​ទិញ​សាប៊ូ​របស់ខ្លួន​ក្នុងតម្លៃ​ខ្ពស់។ ជួនកាល​អ្នកទិញ​ត្រូវ​ចំណាយ​ប្រាក់​ពី១៦០០០រៀល ទៅ៣២០០០រៀល​ដើម្បី​មាន​សិទ្ធិ​បាន​ចាប់ឆ្នោត​យក​រង្វាន់។

អ្នកនឹង​ស៊យ​ប្រសិនបើ​ចេះតែ​ប៉ង​យក​រង្វាន់​ធំ ពីព្រោះ​ធាតុពិត​ទៅក្នុង​សន្លឹកឆ្នោត​ទាំងអស់ គឺមាន​សុទ្ធតែ​រង្វាន់តូចៗ ដែលមាន​តម្លៃ​ត្រឹមតែ​ពី៨០០ ទៅ១០០០រៀល​ប៉ុណ្ណោះ ពោលគឺ​ខុសពី​អ្វីដែល​អ្នកលក់​ខូច​ទាំងនោះ​បានបង្ហាញ​ដើម្បី​ទាក់ចិត្ត​មនុស្ស៕

បទពិសោធន៍​ផ្ទាល់​ភ្នែក​របស់​និស្សិត​ម្នាក់


© រក្សាសិទ្ធិដោយ thmeythmey.com