COVID-19
អន្តរជាតិ
កូវីដ-១៩៖ អាស៊ីអាគ្នេយ៍មានជាង១.៥លានករណី និងស្លាប់ជិត៣៥០០០នាក់
01, Jan 2021 , 10:29 pm        
រូបភាព
រួបរួម

នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានសមាជិកអាស៊ាន១០ប្រទេស រួមទាំងទីម័រខាងកើត មានករណីវិជ្ជមានកូវីដ-១៩ ជាង១.៥លានករណី ក្នុងនោះជិត៣៥០០០នាក់ស្លាប់ និងជាង១.៣លាននាក់បានជាសះស្បើយ។

 
ឥណ្ឌូណេស៊ី ជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកឆ្លងជាង៧៥ម៉ឺនករណី ក្នុងនោះស្លាប់ជាង២២០០០នាក់។ ហ្វីលីពីន ស្ថិតនៅលំដាប់ទីពីរដោយមានជាង៤៧.៥ម៉ឺនករណី (ស្លាប់ជាង៩០០០នាក់)។
 
មីយ៉ាន់ម៉ា មានជិត១២.៥ម៉ឺនករណី (ស្លាប់ជាង២៦០០នាក់) ហើយបន្តដោយ ម៉ាឡេស៊ី ជាង១១ម៉ឺនករណី (ស្លាប់៤៧១នាក់), សិង្ហបុរី ជាង៥៨០០០ករណី (ស្លាប់២៩នាក់), ថៃ ដែលបន្តរាលដាលនារយៈពេលចុងក្រោយនេះ មានជាង៧០០០ករណី (ស្លាប់៦៣នាក់)។
 
វៀតណាម មាន១៤៦៥ករណី (ស្លាប់៣៥នាក់), កម្ពុជា មាន៣៧៨ករណី ព្រុយណេ មាន១៥៧ករណី (ស្លាប់៣នាក់), ទីម័រខាងកើត មាន៤៤ករណី និងឡាវ មាន៤១ករណី។
 
ក្នុងចំណោមករណីជាង១.៥លាននៅអាស៊ីអាគ្នេយ៍ មានជិត៣៥០០០នាក់ស្លាប់ ជាង១.៣លាននាក់សះស្បើយ ហើយបច្ចុប្បន្ន ជិត១៨ម៉ឺននាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
 
សម្រាប់៣៧៨ករណីនៅកម្ពុជា មាន៣៦២នាក់ បានជាសះស្បើយ ខណៈបច្ចុប្បន្ននៅសល់១៦នាក់ទៀតកំពុងសម្រាកព្យាបាល ដែលក្នុងនោះ១៤នាក់ជាពលករទើបត្រឡប់មកពីប្រទេសថៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com