COVID-19
ជាតិ
ស្រ្តីខ្មែរម្នាក់ មកពីអាមេរិក ផ្ទុកកូវីដ-១៩
02, Jan 2021 , 7:45 am        
រូបភាព
អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ស្រ្តីខ្មែរ-អាមេរិកម្នាក់ ទើបមកពីអាមេរិក ត្រូវរកឃើញថា ផ្ទុកជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានប្រចាំពេលព្រឹក ដែលចេញដោយអ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១។



សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ស្រ្តីខ្មែរ-អាមេរិករូបនោះ មានវ័យ៣៦ឆ្នាំ និងមានអាសយដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្តាល បានចេញពីអាមេរិក ទៅបន្តជើងហោះហើរនៅតៃវ៉ាន់ ហើយបានមកដល់កម្ពុជា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ សេចក្តីប្រកាសព័ត៌មាន បន្តថា មានអ្នកដំណើរសរុប៩នាក់ទៀត ដែលបានជិះយន្តហោះជាមួយស្រ្តីខ្មែរ-អាមេរិករូបនោះ។ តែអ្នកទាំង៩នាក់នោះ មិនបានឆ្លងជំងឺកូវីដ-១៩ឡើយ។ 

បច្ចុប្បន្ន អ្នកទាំង៩នាក់នោះ ត្រូវបានយកទៅធ្វើចត្តាឡីស័កក្នុងសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ខណៈស្រ្តីខ្មែរ-អាមេរិក ដែលផ្ទុកជំងឺកូវីដ-១៩ ត្រូវបានបញ្ជូនទៅព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់សិន។ 

គិតត្រឹមព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣៧៩នាក់ហើយ ដោយបានជាសះស្បើយវិញ៣៦២នាក់ និង១៧នាក់ទៀត កំពុងសម្រាកព្យាបាល៕


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com