ជាតិ
ឆ្នាំ​២០២០ រមណីយដ្ឋាន​អង្គរ​រកចំណូលបាន​ជា​ង​១៨ លាន​ដុល្លារ ធ្លាក់ចុះ​៨១​ភាគរយ
02, Jan 2021 , 12:59 pm        
រូបភាព
ភ្ញៀវទេសចរមកទស្សនា ប្រាសាទអង្គរតូច។ ថតដោយ ទូច សុវណ្ណឌី
ភ្ញៀវទេសចរមកទស្សនា ប្រាសាទអង្គរតូច។ ថតដោយ ទូច សុវណ្ណឌី
​រមណីយដ្ឋាន​អង្គរ​រកចំណូលបាន ជាង​១៨​លាន​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ចំនួន​ជាង ៤០​ម៉ឺន​នាក់ ដែល​បាន​ទស្សនា​តំបន់​អង្គរវត្ត នៅ​ឆ្នាំ​២០២០​។ ប្រាក់ចំណូល​នេះ ថយចុះ ៨១,១៧ ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​។



​ដោយឡែក បើ​គិតតែ​ក្នុង​ខែធ្នូ​ឆ្នាំ​២០២០​វិញ រមណី​ដ្ឋា​ន​អង្គរវត្ត​ទទួល​ចំណូល​ពី​ការលក់​សំបុត្រ​ចំនួន ៥២,៥៤៣​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ចំនួន ១,១៦៩​នាក់ ។ ចំនួន​ភ្ញៀវទេសចរ​ប្រចាំ​ខែធ្នូ​នេះ ថយចុះ ៩៩,៤៤​ភាគរយ បើ​ធៀប​នឹង​ខែធ្នូ​ឆ្នាំ​២០១៩​។ 
 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល ក្នុង​ឆ្នាំ​២០២០ ប្រាសាទ​កោះកែរ រកចំណូលបាន​៩១,២៥០​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស ៩,១២៥​នាក់ ខណៈ​ក្នុង​ខែធ្នូ​ឆ្នាំ​២០២០ រកចំណូលបាន​៩១០ ដុល្លារ ពី​ភ្ញៀវទេសចរ ៩១​នាក់​៕ 
 

Tag:
 ទេសចរ​
  អង្គរ​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com