ជាតិ
រថយន្ត
រថយន្ត Mercedes-Benz ប្រភេទR107 ម៉ូឌែល380SL ឆ្នាំ១៩៨៤ ត្រូវបានបំពាក់ដំបូលដែលមានភាពបត់បែន
05, Jan 2021 , 9:31 am        
រូបភាព
សៀមរាប៖ នៅប្រទេសអាកាសធាតុត្រជាក់ គេប្រើឡានគ្មានដំបូលច្រើននៅរដូវក្ដៅ។ នៅប្រទេសអាកាសធាតុក្ដៅវិញ គេមិនសូវប្រើឡានគ្មានដំបូលទេ ពីព្រោះត្រូវការពារថ្ងៃ។ ទោះជាយ៉ាងណាក៏សណ្ឋាគារ វិរតន៍ ដែលស្ថិតក្នុងខេត្តសៀមរាប មានរថយន្ដបុរាណម៉ាក Mercedes-Benz ប្រភេទ R107 ម៉ូឌែល 380SL ផលិតឆ្នាំ១៩៨៤ ដែលគ្មានដំបូល។  រថយន្ត Mercedes-Benz R107 380SL របស់សណ្ឋាគារ វិរតន៍ អាចដាក់ដំបូលរឹងក៏បាន ឬដំបូលក្រណាត់កៅស៊ូដែលជាប់ជាមួយក៏បាន។ វិរតន៍ ប្រើរថយន្ដដែលមានដំបូលបន់បែនបានគ្រប់កាលៈទេសៈនេះ សម្រាប់ជួលតាមម៉ោង ឬតាមថ្ងៃក៏បាន ចាប់ពីតម្លៃ ១០០ដុល្លារសហរដ្ឋអាមេរិក។

 
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងអ្នកនាង កុល ច័ន្ទណារឌី បុគ្គលិកនៃសណ្ឋាគារវិរតន៍ ដូចតទៅ៖
 
 
សម្រាប់ក្រុមហ៊ុន Mercedes អក្សរ SL មានន័យថា coupé cabriolet : រថយន្ដទ្វារ២ ដែលគ្មានដំបូល។  រថយន្ត Mercedes-Benz R107 ត្រូវបានផលិតពីឆ្នាំ១៩៧១ រហូតដល់ឆ្នាំ១៩៨៩ ក្នុងរោងចក្រពីរ គឺមួយនៅប្រទេសអាល្លឺម៉ង់ និងមួយនៅប្រទេសអាហ្វ្រិកខាងត្បូង។ រថយន្ដ Mercedes-Benz R107 SL ត្រូវគេបានប្រើច្រើន ក្នុងរឿងភាគទូរទស្សន៍ផ្សេងៗ។ គេផលិត Mercedes-Benz R107 380SL ពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៨៥។
ម៉ាក Mercedes-Benz ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩២៦ និងដែលជាកម្មសិទ្ធិរបស់ក្រុម Daimler៕ 




 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com