រថយន្ត
អន្តរជាតិ
រថយន្តរបស់តារាល្បីៗដែលបានលក់ចេញនៅឆ្នាំ២០២០
05, Jan 2021 , 11:59 am        
រូបភាព
ដោយ: ធីតា
លោក Jonathan Klinger អនុប្រធានទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនធានារ៉ាប់រង Hagerty បានលើកឡើងថា ការគ្រប់គ្រងរថយន្តបន្តពីតារាល្បីៗ គឺជារឿងមួយដ៏អស្ចារ្យ ជាពិសេសរថយន្តសំណព្វរបស់ពួកគេដែលភ្ជាប់ជាមួយអនុស្សាវរីយ៍ផ្សេងៗ។

 
គេហទំព័រជំនាញយានយន្ត Car and Driver បានលើកយកពីរថយន្តកម្មសិទ្ធិតារាល្បីៗមួយចំនួនដែលបានដាក់លក់តាមរយៈក្រុមហ៊ុនដេញថ្លៃ កាលពីអំឡុងឆ្នាំ២០២០ កន្លងមក។
 
រថយន្តទាំងនោះរួមមាន៖
១. 1959 Mercedes-Benz 300D របស់អតីតតារាចម្រៀងហ្សាសអាមេរិក Ella Fitzgerald។ រថយន្តនេះ លក់បានតម្លៃប្រមាណ៤៦៥ ០០០ដុល្លារអាមេរិក ដែលត្រូវបានអះអាងថា ជាចំនួនទ្វេដងលើតម្លៃដើម។


 
 
២. 1952 Jaguar XK120 របស់អតីតតារាភាពយន្តអាមេរិក Clark Gable ដែលមានរហស្សនាមថា «The King of Hollywood» ។ ជារថយន្ត Jaguar ដំបូងដែលលក់នៅអាមេរិក ដោយវាលក់បានតម្លៃ២៧៦.០០០ ដុល្លារអាមេរិក នៅក្រុមហ៊ុនដេញថ្លៃ Bring a Trailer។




៣. 1935 Chrysler Airflow របស់អតីតអ្នកបើកបររថយន្តប្រណាំងអាមេរិក Carroll Shelby។ វាលក់បានក្នុងតម្លៃ ៦៨ ០០០ ដុល្លារអាមេរិកនៅ Bring a Trailer។ តារាភាពយន្ត Steve McQueen ក៏ធ្លាប់ធ្វើជាម្ចាស់គ្រប់គ្រងរថយន្តម៉ូដែល Airflow នេះផងដែរ។




៤. 1973 BMW 3.0 CS របស់ស្ថាបនិកទស្សនាវដ្តី Playboy លោក Hugh Hefner។ វាក៏ធ្លាប់ត្រូវបានយកទៅដាក់តាំងក្នុងពិព័រណ៌ Celebrity Car Museum នៅរដ្ឋ Missouri ផងដែរ។ រថយន្តនេះ លក់បានតម្លៃ ៦៦ ០០០ដុល្លារអាមេរិក តាម Bring a Trailer។
 



៥. 1969 Mercedes-Benz 600 របស់ស្តេចចម្រៀងរ៉ុក Elvis Presley។ វាស្ថិតក្នុងចំណោមរបស់ជាទីសំណព្វរបស់ Elvis។ មនុស្សជាច្រើនបានប្រជែងគ្នាដេញថ្លៃ ក្រោយការប្រកាសលក់តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងស្រេចបាច់ក្នុងតម្លៃ២៨៨ ៨៨៨ដុល្លារអាមេរិក។
 



៦. 1977 Trans Am របស់អតីតអ្នកដឹកនាំរឿងអាមេរិក លោក Burt Reynold។ វាលក់ដាច់ក្នុងតម្លៃ ១៧២ ០០០ដុល្លារអាមេរិកនៅលើ Bring a Trailer។ អ្នកទិញក៏ទទួលបានមួក និងអាវ ដែលមានហត្ថលេខាលោក Reynold និមិត្តរូបនៃអ្នកជំនាញផ្លូវភេទផងដែរ។
 



៧. 1964 AMC Rambler របស់លោក George Romney អតីតអភិបាលរដ្ឋ Michigan និងជាអតីតប្រធានសាជីវកម្មយានយន្តអាមេរិកផងដែរ។ នៅលើ Bring a Trailer រថយន្ត Rambler មួយនេះ លក់បានក្នុងតម្លៃ១២ ៩០០ដុល្លារអាមេរិក។
 



៨. 2006 Ford GT របស់ Wayne Gretzsky កំពូលកីឡាករហុកគីកាណាដា។ រថយន្តដែលដ៏អស្ចារ្យនៅដើមឆ្នាំ២០០០នេះ ត្រូវបានលក់ក្នុងតម្លៃ ៥១១ ០០០ នៅលើ RMSotheby នាការដេញថ្លៃ កាលពីខែតុលា កន្លងមក។
 



៩. 1976 Rolls-Royce Silver Shadow របស់ Zeppo Marx។ ប៉ុន្មានឆ្នាំមុនមរណភាពក្នុងឆ្នាំ១៩៧៩ តារាកំប្លែងអាមេរិក Marx បានទិញរថយន្តម៉ូដែលនេះ ហើយបើកបរបានចម្ងាយក្រោម៥ម៉ឺនគីឡូម៉ែត្រប៉ុណ្ណោះ។ នៅលើ RMSothebys វាលក់បានក្នុងតម្លៃ ២២ ០០០ដុល្លារអាមេរិក។
 



១០. 1969 Mercury Cougar XR7 ដែលប្រើប្រាស់ក្នុងរឿង James Bond។ វាជារថយន្តដែលមានការរចនាឥតខ្ចោះនាទសវត្សរ៍ទី៦០។ តារាស្រី Contessa Teresa di Vicenzo បានបើករថយន្តក្នុងរឿង On Her Majesty’s Secret Service ដែលមានលោក George Lazenby ជាតួ 007។ តម្លៃព្យាករគឺ២០០ ០០០ដុល្លារអាមេរិក ប៉ុន្តែនៅលើ Bonhams កាលពីខែធ្នូ វាលក់បានក្នុងតម្លៃ ៤៨៤ ០០០ ដុល្លារអាមេរិក។
 



១១. 1992 Dodge Viper របស់អតីតនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Ford Mustang និង Pinto។ លោក Lee Iacocca បានសម្រេចប្រើប្រាស់ផលិតផលដំបូងរបស់ Viper ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយបន្តគ្រប់គ្រងរហូតដល់លោកទទួលមរណភាពនៅពាក់កណ្តាលឆ្នាំ២០១៩។ នៅលើ Bonhams វាលក់បានតម្លៃ ២៨៥ ៥០០ដុល្លារអាមេរិក កាលពីដើមឆ្នាំ២០០០។
 



១២. Meyers Manx Dune Buggy របស់ Steve McQueen អតីតតារាភាពយន្តអាមេរិកដែលមានតម្លៃខ្លួនខ្ពស់បំផុតលើពិភពលោក។ Meyers Manx ជារថយន្តពិសេស និងច្នៃប្រឌិតថ្មី ហើយត្រូវបានប្រើប្រាស់ក្នុងរឿង The Thomas Crown Affair ផងដែរ។ វាលក់បានក្នុងតម្លៃ ៤៥៦ ០០០ដុល្លារអាមេរិក។
 



១៣. 1988 Bentley Continental T របស់តារាភាពយន្ត និងជាតារាចម្រៀងអាមេរិក Will Smith។ វាបានឆ្លងកាត់ការដាក់លក់ដេញថ្លៃនៅទីផ្សារមួយចំនួន ដូចជា Julien នៅឆ្នាំ២០១៥ និង Russo & Steele នៅដើមឆ្នាំ២០២០។ ការលក់ចេញចុងក្រោយតាមរយៈ Hemmings រថយន្តដែលធ្លាប់គ្រប់គ្រងដោយ Smith មានតម្លៃ៦៦ ០០០ដុល្លារអាមេរិក៕


 

© រក្សាសិទ្ធិដោយ thmeythmey.com