ជាតិ
ThmeyThmey ទទួលបាន​«​មូលនិធិ​សង្គ្រោះ​»​ពី​ក្រុមហ៊ុន Google ក្នុងស្ថានភាព​វិបត្តិ​កូ​វីដ​-១៩
10, Jan 2021 , 10:26 am        
រូបភាព
កញ្ញា ខន ចំប៉ា និពន្ធនាយករងនៃសារព័ត៌មានថ្មីៗទស្សនកិច្ច ការិយាល័យក្រុមហ៊ុន Google ក្នុងប្រទេស សិង្ហបុរី ក្នុងឆ្នាំ ២០១៨
កញ្ញា ខន ចំប៉ា និពន្ធនាយករងនៃសារព័ត៌មានថ្មីៗទស្សនកិច្ច ការិយាល័យក្រុមហ៊ុន Google ក្នុងប្រទេស សិង្ហបុរី ក្នុងឆ្នាំ ២០១៨
​សារព័ត៌មាន​ថ្មីៗ​ (Thmey Thmey) ទទួលបាន​មូលនិធិ​មួយ​របស់​ក្រុមហ៊ុន Google ចំនួន ១២៥០០ ដុល្លារ តាមរយៈ​មូលនិធិ​សង្គ្រោះបន្ទាន់​សម្រាប់​សារព័ត៌មាន (Journalism Emergency Relief Fund)​។ មូលនិធិ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ផ្តួចផ្តើម​នៃ​ព័ត៌មាន​របស់​ហ្គូ​ហ្ក​ល (Google News Initiative) នៃ​ក្រុមហ៊ុន Google​។​
 


​​សារព័ត៌មាន​ថ្មីៗ ត្រូវបាន​ជ្រើសរើស​ឱ្យ​ជាប់​ជា​ជ័យលាភី​ក្នុងចំណោម​បេក្ខភាព​ជា​ក្រុមហ៊ុន​សារព័ត៌មាន​ជាង ១២០០០​ក្រុមហ៊ុន មកពី​ជាង​១០០​ប្រទេស​នៅ​ជុំវិញ​ពិភពលោក ដែល​បានដាក់​ពាក្យស្នើសុំ​មូលនិធិ​។ មូលនិធិ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Google ដើម្បី​ជួយ​សម្រាល​បន្ទុក​ក្រុមហ៊ុន​សារព័ត៌មាន​នៅក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ 
 
​​ជាមួយនឹង​មូលនិធិ​ដែល​ទទួលបាន​ពី​ក្រុមហ៊ុន google នេះ សារព័ត៌មាន​ថ្មីៗ​ត្រូវ​ប្រើប្រាស់​មូលនិធិ​នេះ​សម្រាប់​រយៈពេល​៦​ខែ ដើម្បី​ផលិត​ព័ត៌មាន​ពី​បណ្តា​ខេត្ត ដោយ​ការជ្រើសរើស​បណ្ដុះបណ្តាល​យុវជន​អ្នក​ស្រឡាញ់​អាជីព​សារព័ត៌មាន​នៅតាម​បណ្ដា​ខេត្ត​។​
 
​​គួរ​បញ្ជាក់ថា​ក្នុងចំណោម​បេក្ខភាព​ជាង ១២០០០​ក្រុមហ៊ុន មាន ៥៦២៣ ក្រុមហ៊ុន​ដែល​ត្រូវបាន​ជ្រើសរើស​ជាប់​ជា​ជ័យលាភី​។ ពី​ប្រទេស​កម្ពុជា មាន​ស្ថាប័ន ៣ ដែល​ជាប់​ទទួលបាន​មូលនិធិ​ពី​ក្រុមហ៊ុន Google ដែល​ក្នុងនោះ​រួមមាន​៖ សារព័ត៌មាន​ថ្មីៗ​, វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង AEC News Today៕

Tag:
 google
  GNI
  JERF
  ថ្មីៗ
© រក្សាសិទ្ធិដោយ thmeythmey.com