ពីនេះ ពីនោះ
សុខភាព
គន្លឹះ​៦​យ៉ាង​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​
14, Jan 2021 , 6:59 am        
រូបភាព
​មាន​បញ្ហា​ពិបាក​គេង ឫ​គេង​មិន​លក់​មែន​ទេ​? ទាំងនេះ ជា​គន្លឹះ​ថ្មី​គួរឱ្យភ្ញាក់ផ្អើល​ដើម្បី​ជួយ​ឱ្យ​អ្នក​សម្រាក​បាន​ដូច​ចិត្ត​ដែល​អ្នក​ប្រាថ្នា​។​



១.​ចៀសវាង​ការផឹក​កាហ្វេ​នៅពេល​រសៀល​
​កាហ្វេ ឫ តែ អាច​បំផ្លាញ​ដំណេក​របស់​អ្នក​បាន បើទោះជា​អ្នក​ផឹក​វា​ច្រើន​ម៉ោង​មុន​ចូល​គេង​ក៏ដោយ​។​
២.​ងូតទឹក​ក្តៅ​
​បន្ទាប់ពី​អ្នក​ងូត​រួច សីតុណ្ហភាព​រាងកាយ​អ្នកនឹង​ចុះ​ត្រជាក់​យ៉ាង​រហ័ស វា​នឹង​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​។​
៣.​បន្ថយ​ពន្លឺ​អំពូល​
​មួយ​ម៉ោង​មុន​ចូល​គេង គួរ​បន្ថយ​ពន្លឺ​អំពូល និង​បិទ​ទូរទស្សន៍​។​
៤.​រក្សា​ភាព​ត្រជាក់​
​មនុស្ស​ជាច្រើន គេង​ឆាប់​លក់ និង​គេង​លក់​ស្រួល នៅក្នុង​បន្ទប់​ដែល​ត្រជាក់​។​
៥.​ពាក់​ស្រោមជើង​
​វា​ជួយ​បង្កើន​ចលនា​ឈាម​រត់​នៅ​ចុងជើង​របស់​អ្នក ដែល​ជួយ​ឱ្យ​អ្នក​គេង​លក់​យ៉ាង​ឆាប់រហ័ស​។​
៦.​សម្រាក​តាម​វិធី​ដ៏​ត្រឹមត្រូវ​
​ពេល​ចូល​គេង សាកល្បង​ព​ង្រួ​ញ​ម្រាមជើង​របស់​អ្នក​ឱ្យ​ណែន ហើយ​រាប់​ដល់​៧ បន្ទាប់មក​សម្រាក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com