អត្ថបទពាណិជ្ជកម្ម
អ្នកនាង ម៉ឹង មុន្នីរ័ត្ន ពីអតិថិជនក្លាយជាម្ចាស់ហ្រ្វេនឆាយរបស់ក្រុមហ៊ុនលក់សម្ភារកុមារ និងទារក Baby Outlet សាខាទី៦ ឈូកមាស
17, Jan 2021 , 3:47 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ - ប៊េប៊ីអោតឡេត (Baby Outlet) ដែលជាក្រុមហ៊ុនលក់សម្ភារ សម្រាប់កុមារ និង ទារកដែលឈានមុខគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបើកសម្ពោធដាក់ដំណើរការជាផ្លូវការនៅ សាខាឈូកមាសថ្មី របស់ខ្លួនដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវឧកញ៉ា ទ្រី ហេង (ផ្លូវ២០១១) ជាប់នឹងផ្សារទំនើប Lucky ឈូកមាស។
 
សព្វថ្ងៃនេះហាង ប៊េប៊ីអោតឡេត (Baby Outlet) មានចំនួន ៧ សាខាហើយ ហើយនេះជាសាខាទី៦ ដែលទើបនឹងដាក់សម្ពោធឲ្យដំណើរការជូនអតិថិជនរបស់ខ្លួន។ នេះក៏ជាជំហានជោគជ័យបន្តបន្ទាប់របស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ក្នុងការបើកដំណើការសាខាថ្មីនេះ ដើម្បីបម្រើជូនអតិថិជនងាយស្រួលរកសម្ភារប្រើប្រាស់សម្រាប់កូនតូចៗរបស់ពួកគាត់។  នៅក្នុងពិធីដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក កែវ ឡង់ឌី ដែលជាសហស្ថាបនិករបស់ Baby Outlet, អ្នកនាង ម៉ឹង មុន្នីរ័ត្ន ដែលតំណាងម្ចាស់សាខាឈូកមាស, DJ Nana ដែលជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ប៊េប៊ីអោតឡេត (Baby Outlet)  រួមជាមួយនឹងភ្ញៀវកិតិ្ដយសជាច្រើនរូបផ្សេងទៀតផងដែរ ។
 
ថ្លែងនៅក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើការ សាខាឈូកមាស ថ្មីនេះ អ្នកនាង ម៉ឹង មុន្នីរ័ត្ន  ដែលតំណាងអោយគណៈគ្រប់គ្រង របស់ ប៊េប៊ីអោតឡេត  (Baby Outlet) សាខា ឈូកមាស ថ្មីនេះ បានមានប្រសាសន៍ថា៖ “នេះជាសាខាទី៦ ហើយ របស់ក្រុមហ៊ុន ប៊េប៊ីអោតឡេត  (Baby Outlet) និងបានដាក់ឲ្យដំណើរការតាំងពីចុងខែតុលា ឆ្នាំមុនមកម្ល៉េះ។ ជាពិសេសសាខាថ្មីនេះ ជាសាខាមួយដែលមានចំណតឡានធំទូលាយ រីឯផ្ទៃហាងទាំងមូលក៏មានលក្ខណៈធំទូលាយផងដែរ ដែលធ្វើឲ្យមានភាពងាយស្រួលដល់អតិថិជនក្នុងការដើរទិញទំនិញ បានយ៉ាងមានផាសុខភាពខ្ពស់ ជាមួយនឹងបុគ្គលិកដែលរង់ចាំទទួលស្វាគមន៍យ៉ាងរួសរាយរាក់ទាក់របស់ហាងផងដែរ”។ 


 
អ្នកនាង ម៉ឹង មុន្នីរ័ត្ន បានបន្តថា៖ “កាលពីប្រហែលជាង៥ខែមុន នាងខ្ញុំឈរនៅទីនេះ សាងសង់ហាងមួយនេះឡើង។ ចំពោះនាងខ្ញុំហាងនេះ មិនមែនត្រឹមតែជាហាងលក់ទំនិញកុមារ និងទារកធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាជាហាងក្នុងក្តីស្រមៃកន្លងមករបស់ខ្ញុំ ដោយសារនាងខ្ញុំចង់បើកហាងបេប៊ីមួយដែលផ្គត់ផ្គង់សម្ភារកុមារដែរមានគុណភាពល្អហើយមានស្តង់ដាត្រឹមត្រូវ។ អ្នកនាងបានមានប្រសាសន៍បន្តទៀតថា៖ “តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន នាងខ្ញុំក៏ជាម្តាយមួយរូបដែរ នាងខ្ញុំសង្កេតឃើញថាក្នុងទីផ្សារប្រទេសកម្ពុជាយើង ហាង Baby Outlet ជាហាងលក់ទំនិញកុមារនិងទារកដែលមានទំនិញសំបូរបែប តម្លៃសមរម្យ សេវាកម្មល្អ ហើយទីតាំងមានផាសុខភាព។ ជាពិសេសសម្រាប់អ្នកនាងផ្ទាល់ គឺ អ្នកនាងជាអតិថិជន (fan)  របស់ ប៊េប៊ីអោតឡេត  (Baby Outlet) តាំងពីមិនទាន់ជាម្ចាស់ហ្រ្វេនឆាយ មកម្ល៉េះ។
 
សូមជម្រាបដែរថា ប៊េប៊ីអោតឡេត  (Baby Outlet) គឺជាហាងលក់សម្ភារសម្រាប់ទារក និងកុមារ ឈានមុខគេនៅប្រទេសកម្ពុជា  ដោយក្នុងនោះមានទំនិញដាក់លក់រហូតដល់ជាង ១៥ ០០០ មុខ។ ហើយគ្រប់មុខទំនិញទាំងអស់គឺ ប្រកបដោយគុណភាពខ្ពស់ និងមានតម្លៃសមរម្យ។
 
សូមជម្រាបផងដែរថា នេះជាសាខាទី៦ ហើយរបស់ ប៊េប៊ីអោតឡេត ដែលបានបើកដំណើរការក្នុងចំណោម ៧សាខា ដោយសាខាទី៧ នោះកំពុងបើកសាកល្បង ដែលគ្រោងនឹងបើកសម្ភោធឲ្យដំណើរការជាផ្លូវការនៅពេលខាងមុខឆាប់ៗនេះ។


 
សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះក្នុងនោះមានសាខាទី១ នៅខណ្ឌ ទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក (លេខទូរស័ព្ទ 017 222 978)។ សាខាទី២ កម្ពុជាក្រោម ក្រោយទីស្តីការគណៈរដ្ឋមន្ត្រី មហាវិថីកម្ពុជាក្រោម (លេខទូរស័ព្ទ 017 886 685)។ សាខាទី៣ វិមានឯករាជ្យ ខាងត្បូងវិមានឯករាជ្យ លើមហាវិថីព្រះនរោត្តម ជាប់ស្ថានីយប្រេងឥន្ធនៈសូគីមិច (លេខទូរស័ព្ទ 017 888 292)។ សាខាទី៤ នៅ ខាលែនឌែល ម៉ល ស្ថិតនៅតំបន់បឹងកក់ (លេខទូរស័ព្ទ 017 503 999)។ សាខាទី៥ ដែលទើបបើកថ្មីនេះ មានទីតាំងនៅ លើវិថី២៧១ ជាប់ជាមួយធនាគារជីបម៉ុង (លេខទូរស័ព្ទ 098 320 271។ និងសាខាទី៦ ដែលទើបបើកថ្មីនេះ មានទីតាំងនៅឈូកមាស ស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ា ទ្រី ហេង (ផ្លូវ២០១១) ជាប់នឹងផ្សារទំនើប Lucky ឈូកមាស។
 
សម្រាប់លោកអ្នកដែលចង់ជាវ ឬដឹងពីព័ត៌មានបន្ថែមរបស់ ប៊េប៊ីអោតឡេត (Baby Outlet) អាចធ្វើការទាក់ទងបានតាមរយៈលេខទូរស័ព្ទដែលមានខាងលើ ឬតាមរយៈហ្វេសប៊ុកផេករបស់ក្រុមហ៊ុនផ្ទាល់ Baby Outlet  ៕
























(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com