ជាតិ
កម្ពុជា​-​ហុង​គ្រី នឹង​ពិភាក្សាគ្នា ពី​សេដ្ឋកិច្ច គម្រោង​ឥណទាន និង​កិច្ចព្រមព្រៀង តាម​ប្រព័ន្ធ​វីដេអូ​
18, Jan 2021 , 10:59 pm        
រូបភាព
សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា ជួប​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក Peter Szijarto ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង កាលពី​ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០២០ (​រូប​ជំនួស​)
សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា ជួប​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក Peter Szijarto ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង កាលពី​ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០២០ (​រូប​ជំនួស​)
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា និង​ហុង​គ្រី នឹង​ពិភាក្សាគ្នា ពី​រឿង​សេដ្ឋកិច្ច គម្រោង​ឥណទាន និង​កិច្ចព្រមព្រៀង​ផ្សេងទៀត តាម​ប្រព័ន្ធ​វីដេអូ នា​ថ្ងៃទី​២០-២១ មករា​។ លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​កម្ពុជា និង​លោក អ៊ី​ស្វាន់ ចូ អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​វិស័យ​អភិវឌ្ឍន៍​ការនាំ​នៃ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ជា​អ្នកដឹកនាំ​ប្រជុំ​កិច្ចពិភាក្សា​នេះ​។​



​មូលហេតុ​នៃ​ការប្រជុំ​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ​ការបំពេញ​ការងារ​នៃ​កិច្ច​ព្រម​ព្រ​ងរ​វាង​ភាគី​ទាំងពីរ ក្រោយ​មេដឹកនាំ​ចុះហត្ថលេខា ជា​បន្តបន្ទាប់ កាលពី​ឆ្នាំ​២០១៩ និ​ហ​២០២០​។ សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ដូច្នេះ​ថា​៖« គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង និង​អនុស្សរណៈ ដែល​បាន​ចុះហត្ថលេខា​កន្លងមក នឹង​ពិនិត្យ​តាមដាន​វឌ្ឍនភាព​ការងារ​រវាង​ភាគី​ទាំងពីរ​»​។ 
 
​កិច្ចប្រជុំ​រវាង​កម្ពុជា​-​ហុង​គ្រី នោះ​គឺ​ផ្ដោតលើ​វិស័យ​សំខាន់​ដូចជា ពាណិជ្ជកម្ម និង សេដ្ឋកិច្ច​, គម្រោង​ឥណទាន​, កសិកម្ម សន្តិសុខ​ស្បៀង និងរ​ក្ខា​ប្រមាញ់​, ការគ្រប់គ្រង​ធនធានទឹក​, វិស័យ​អប់រំ យុវជន និង​កីឡា​, វប្បធម៌​, ទេសចរណ៍ , ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នុ​វា​នុ​វត្ត​ន៍ និង​អាកាសចរ​ស៊ីវិល​។​
 
​កាលពី​ថ្ងៃទី​១៣ មិថុនា ឆ្នាំ​២០១៩ កម្ពុជា និង​ហុង​គ្រី បាន​ចុះហត្ថលេខា​រួមគ្នា​លើ​ឯកសារ​ចំនួន​៣ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ឯកសារ​ទាំងនោះ ត្រូវបាន​ព្រមព្រៀងគ្នា​នៅក្នុង​ជំនួប​រវាង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Viktor Orban នាយករដ្ឋមន្ត្រី​ហុង​គ្រី នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ។​
 
​ក្រោម​ភាគី​ទាំងពីរ បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ឯកសារ​កិច្ចព្រមព្រៀង​៣​បន្ថែមទៀត តាមរយៈ​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា របស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី កាលពី​ថ្ងៃទី​៣ វិច្ឆិកា ២០២០​។​
 
​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ មាន​ភាពប្រសើរឡើង​ច្រើន នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ មិនតែប៉ុណ្ណោះ​កម្ពុជា ក៏​ចាត់ទុក​ហុង​គ្រី ជា​មិត្ត​ដ៏​ជិតស្និទ​របស់ខ្លួន​ទៀតផង ក្រោយពី​ហុង​គ្រី ប្រកាស​ជំទាស់​នឹង​សហភាព​អឺរ៉ុប ដែល​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា (EBA)​។​
 
​គួរ​បញ្ជាក់ថា កម្ពុជា និង​ហុង​គ្រី បានចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅ​ឆ្នាំ​១៩៧៩ ក្រោយពី​ដួល​រំលំ​របប ប៉ុល ពត ។ កម្ពុជា និង​ហុង​គ្រី បានចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​លើកដំបូង តាំងពី​ឆ្នាំ​១៩៥៦​មកម្ល៉េះ ៕
 

Tag:
 ពាណិជ្ជកម្ម​
  ហុង​គ្រី
© រក្សាសិទ្ធិដោយ thmeythmey.com