អត្ថបទពាណិជ្ជកម្ម
សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា ឈ្នះ​ពានរង្វាន់ “​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​ជា​រូបិយ​បណ្ណ​ក្នុងស្រុក​ដ៏​ឆ្នើម​”
20, Jan 2021 , 5:53 pm        
រូបភាព
​សញ្ញាប័ណ្ណ​សាជីវកម្ម​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ទទួលបាន​ពានរង្វាន់ “​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​ជា​រូបិយ​បណ្ណ​ក្នុងស្រុក​ដ៏​ឆ្នើម​” ដោយ​ពានរង្វាន់ Assets Asian Awards 2020​។ នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​មិនមែនជា​ស្ថាប័នហិរញ្ញវត្ថុ​បាន​បង្កើន​ការផ្តល់​ហិរញ្ញប្បទាន​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ័ក​ម្ពុ​ជា​។ ហើយ​នេះ​ក៏​ជា​លើកទីមួយ​ដែល​ក្រុមហ៊ុន Credit Guarantee and Investment Facility បានផ្តល់​ការធានា​ដល់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​។​


 
​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​បាន​លើកឡើងថា “​យើង​ពិតជា​រំភើប​និង​មាន​មោទនភាព​ដែល​បាន​ក្លាយជា​ស្ថាប័ន​មិនមែន​ហិរញ្ញវត្ថុ​ដំបូង​គេ​ដែល​បាន​បង្កើន​ដើមទុន​នៅ​ផ្សារ​ហ៊ុន​កម្ពុជា​។ នេះ​គឺជា​ជំ​ហ៊ាន​វិជ្ជមាន​មួយ​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ទាំង មូល​ហើយ​នៅពេលដែល​ក្រុមហ៊ុន​កាន់តែច្រើន​បានដឹង​ពី​អត្ថប្រយោជន៍​នៃ​ការចុះបញ្ជី វា​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​ទាំងមូល​រីកចម្រើន​”​។  
 
​គួរ​រំលឹក​ផងដែរ​ថា សញ្ញាប័ណ្ណ​សាជីវកម្ម​របស់​ក្រុមហ៊ុន អ អិ​ម អេ ត្រូវបាន​ចុះបញ្ជី​កាលពី​ខែមេសា​ឆ្នាំ​២០២០​កន្លងទៅ​ជាមួយនឹង​ការចេញ​មូល​ប​ត្រ​បំណុល​ចំនួន ៨០០.០០០ ដែលមាន​តម្លៃ ១០០.០០០ រៀល​ក្នុង​មួយ​សន្លឹក និង​ប្រមូលបាន​មូលធន​សរុប​ចំនួន ៨០ ពាន់​លាន​រៀល (២០ លាន​ដុល្លារ​) ដោយមាន អេស ប៊ី អាយ រ៉ូយ៉ាល់​ស៊ី​ឃ្យួ​រី​ធី (​អេស​ប៊ី​អាយ​) ជាទី​ប្រឹក្សា​តែមួយគត់​សម្រាប់​ការចុះបញ្ជី​នេះ​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com