ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ សាទរ​លោក បៃ​ឌិន កា្ល​យ​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៦
21, Jan 2021 , 5:27 pm        
រូបភាព
​ភ្នំពេញ​៖ ព្រះ​កុរ​ណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បានចេញ​ព្រះរាជសារ​អបអរសាទរ​លោក ចូ បៃ​ឌិន ដែល​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី​៤៦ ។ នេះ​បើតាម​សារលិខិត​របស់​ព្រះអង្គ នៅ​ថ្ងៃទី​២១ មករា​។​



«​ខ្ញុំ​ជឿជាក់​ឯកឧត្តម នឹង​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ដែល​នាំ​ប្រជាជន​អាមេរិក​កាន់តែ​ទៅរក​ភាពត្រឹមត្រូវ សន្តិភាព បង្រួបបង្រួម និង​វិបុលភាព​»​។ នេះ​ជា​សារលិខិត​របស់​ព្រះមហាក្សត្រ ផ្ញើ​ទៅ​លោក ចូ បៃ​ឌិន ប្រធានាធិបតី​អាម​រិ​ក​។​
 
​បន្ថែម​ពីនេះ ព្រះអង្គ​ក៏មាន​បន្ទូល​រម្លឹក​ពី​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា និង​អាមេរិក ដែល​បាន​សហប្រតិបត្តិ​ការរួម​គ្នា ក្នុងនាម​ជា​មិត្តភក្តិ ទាំង​នៅក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ​ជា​យូរ​មកហើយ​។ «​ខ្ញុំ​មាន​ជំនឿ​ចិត្ត​មុតមាំ​ថា ចំណងមិត្តភាព​ទាំងនេះ នឹង​នាំមក​នូវ​ការអភិវឌ្ឍន៍​ថែមទៀត ក្រោម​ការដឹកនាំ​របស់​រដ្ឋបាល​ឯកឧត្តម​»​។ នេះ​សាទរ​របស់​ព្រះមហាក្សត្រ​កម្ពុជា​។​
 
​គួរ​បញ្ជាក់ថា កម្ពុជា និង​អាមេរិក បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៥០​មកម្ល៉េះ​។ កាលពី​ឆ្នាំ​២០២០​កន្លងមក ភាគី​ទាំងពីរ ក៏បាន​ធ្វើ​ខួប​អនុស្សាវរីយ​៧០​ឆ្នាំ នៃ​ចំណង​ការទូត​ផងដែរ​៕​

Tag:
 ​ព្រះមហាក្សត្រ​
  បៃ​ឌិន​
© រក្សាសិទ្ធិដោយ thmeythmey.com