COVID-19
ជាតិ
អ្នក​កើត​កូ​វីដ​-១៩ ឡើងដល់​ជាង​៩៨​លាន​នាក់​ក្នុងនោះ​ស្លាប់​ជាង​២.១​លាន​នាក់​
22, Jan 2021 , 5:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
​អ្នក​កើត​កូ​វីដ​-១៩ ឡើងដល់​ជាង​៩៨​លាន​នាក់​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​២២ ខែមករា នេះ ដែល​ក្នុងនោះ​មាន​អ្នកស្លាប់​ជាង​២.១​លាន​នាក់ និង​សះស្បើយ​ជាង​៧០.៤៦​លាន​នាក់​។ សហរដ្ឋអាមេរិក ឥណ្ឌា និង​ប្រេ​ស៊ី​ល នៅតែ​បន្ត​មាន​ករណី​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​បំផុត​។​

 
​សហរដ្ឋអាមេរិក មាន​ជាង​២៥.១៩​លាន​ករណី ឥណ្ឌា​ជាង​១០.៦២​លាន​, ប្រេ​ស៊ី​ល​ជាង​៨.៦៩​លាន​, រុស្ស៊ី​ជាង​៣.៦៥​លាន​, ចក្រភព​អង់គ្លេស​ជាង​៣.៥៤​លាន​, បារាំង​ជិត​៣​លាន​, អេ​ស្ប៉ា​ញ​ជាង​២.៥៦​លាន​, អ៊ីតាលី​ជាង​២.៤២​លាន​, តួ​ក​គី​ជាង​២.៤១​លាន អាល្លឺម៉ង់​ជាង​២.១​លាន និង​កូ​ឡុំ​ប៊ី​ជិត​២​លាន​។​
 
​ប្រទេស​ផ្សេងទៀត​ដែលមាន​អ្នក​ឆ្លង​ក្នុង​រង្វង់​ជាង​១​លាន​ករណី រួមមាន អា​ហ្ស​ង់​ទីន ម៉ិ​ក​ស៊ិ​ក ប៉ូឡូញ អាហ្វ្រិក​ខាងត្បូង អ៊ីរ៉ង់ អ៊ុយ​ក្រែ​ន និង​ប៉េ​រូ ខណៈ​ឥណ្ឌូណេស៊ី ហូ​ឡង់ និង​សាធារណរដ្ឋ​ឆេ​ក មាន​ជាង​៩០​ម៉ឺន​ករណី​រៀងៗ​ខ្លួន​។ 
 
​កាណាដា រូ​ម៉ា​នី មាន​ជាង​៧០​ម៉ឺន​ករណី ខណៈ​ស៊ី​លី បែលហ្ស៊ិក និង​អ៊ីរ៉ាក់ ជាង​៦០​ម៉ឺន​ករណី​។ រីឯ​ប្រទេស​ដទៃទៀត​ដែលមាន​ជាង​កន្លះ​ករណី មាន​ព័រ​ទុយ​ហ្គា​ល់ អ៊ីស្រាអែល ស៊ុយអែត បង់​ក្លា​ដែ​ស ប៉ា​គី​ស្ថាន ហ្វីលីពីន និង​ស្វី​ស​។​
 
​ក្នុងចំណោម​អ្នកស្លាប់​ជាង​២.១​លាន​នាក់ សហរដ្ឋអាមេរិក​មាន​ជាង​៤២​ម៉ឺន​នាក់ ប្រេ​ស៊ី​ល​ជាង​២១​ម៉ឺន​នាក់ ឥណ្ឌា​ជាង​១៥​ម៉ឺន​នាក់ និង​ម៉ិ​ក​ស៊ិ​កជាង​១៤​ម៉ឺន​នាក់​។ ប្រទេស​២៧​ទៀត​មាន​អ្នកស្លាប់​ចន្លោះ​ពី​ជាង​១​ម៉ឺន​នាក់​ទៅ​ជាង​៩​ម៉ឺន​នាក់ ក្នុងនោះ ចក្រភព​អង់គ្លេស​មាន​ជាង​៩​ម៉ឺន ឥណ្ឌូណេស៊ី​ជាង​២៧០០០ និង​ហ្វីលីពីន​ជាង​១​ម៉ឺន​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com