ជាតិ
សង្គមជាតិ
មេពន្ធដារនិងមេគយ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី
23, Jan 2021 , 11:29 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ជូ វិជិត្ត (រូបពីក្រសួងព័ត៌មាន) លោក គង់ វិបុល (រូបពីអគ្គនាយកដ្ឋានពន្ធដារ) និង លោក គុណ ញឹម (រូបពីអគ្គនាយកដ្ឋានគយ)
ពីឆ្វេងទៅស្តាំ៖ លោក ជូ វិជិត្ត (រូបពីក្រសួងព័ត៌មាន) លោក គង់ វិបុល (រូបពីអគ្គនាយកដ្ឋានពន្ធដារ) និង លោក គុណ ញឹម (រូបពីអគ្គនាយកដ្ឋានគយ)
ដោយ: ថ្មីៗ
តាមការក្រាបបង្គំទូលថ្វាយសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តេចព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់តែងតាំងមនុស្ស៣នាក់ក្នុងក្រសួងសេដ្ឋកិច្ច ឲ្យឡើងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមពីលើមុខតំណែងបច្ចុប្បន្នរបស់ពួកគាត់។



យោងតាមព្រះរាជក្រឹត្យស្តីពីការតែងតាំង ដែលចេញនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មនុស្សទាំង៣នាក់នោះ ដែលសុទ្ធតែជាមន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច រួមមាន លោក ជូ វិជិត្ត ជារដ្ឋលេខាធិការ លោក គង់ វិបុល ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និង លោក គុណ ញឹម ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ។ 
 
លោក គង់ វិបុល ឡើងកាន់តំណែងអគ្គនាយកពន្ធដារ កាលពី២០១២ ហើយលោក គុណ ញឹម ឡើងកាន់តំណែងអគ្គនាយកគយនិងរដ្ឋាករ កាលពីឆ្នាំ២០១៤។ ចំណែក លោក ជូ វិជិត្ត ដែលជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានក្លាយជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២០ ហើយមានគោរមងារជាបណ្ឌិតសភាចារ្យ៕
 
 

Tag:
 គង់ វិបុល
  គុណ ញឹម
  រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com