COVID-19
អន្តរជាតិ
អ្នកកើតកូវីដ-១៩ ឡើងដល់ជាង៩៩លាននាក់ហើយ
24, Jan 2021 , 10:33 am        
រូបភាព
ដោយ: រួបរួម
អ្នកកើតកូវីដ-១៩ លើពិភពលោកឡើងដល់ជាង៩៩.៣២លាននាក់ហើយ បើគិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមករា នេះ ដែលក្នុងនោះអ្នកស្លាប់មានជាង២.១៣លាននាក់ និងសះស្បើយជាង៧១.៣៦លាននាក់។

 
សហរដ្ឋអាមេរិក មានអ្នកឆ្លងជាង២៥.៥៦លាននាក់ ឥណ្ឌាជាង១០.៦៥លាននាក់ ប្រេស៊ីលជាង៨.៨១លាននាក់ រុស្ស៊ី ជាង៣.៦៩លាននាក់ ចក្រភពអង់គ្លេសជាង៣.៦១លាននាក់ បារាំងជាង៣.០៣លាននាក់។
 
អេស្ប៉ាញ អ៊ីតាលី តួកគី អាល្លឺម៉ង់ និងកូឡុំប៊ី ស្ថិតក្នុងខ្ទង់ជាង២លាននាក់ ហើយប្រដេញតាមពីក្រោយដោយអាហ្សង់ទីន ម៉ិកស៊ិក ប៉ូឡូញ អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ អ៊ុយក្រែន និងប៉េរូ ដែលមានជាង១លាននាក់រៀងៗខ្លួន។
 
ឥណ្ឌូណេស៊ី ហូឡង់ និងឆេក មានជាង៩០ម៉ឺននាក់ កាណាដា និង រូម៉ានី ជាង៧០ម៉ឺននាក់ ស៊ីលី បែលហ្ស៊ិក ព័រទុយហ្គាល់ និងអ៊ីរ៉ាក់ជាង៦០ម៉ឺននាក់។
 
ប្រទេសផ្សេងទៀតដែលមានអ្នកឆ្លងជាងកន្លះលាននាក់រួមមាន អ៊ីស្រាអែល ស៊ុយអែត ប៉ាគីស្ថាន បង់ក្លាដែស ហ្វីលីពីន និងស្វីស ខណៈម៉ារ៉ុក អូទ្រីស និងស៊ែប៊ី មានជាង៤០ម៉ឺននាក់។
 
ក្នុងចំណោមអ្នកស្លាប់ជាង២.១៣លាននាក់ សហរដ្ឋអាមេរិកមានជាង៤២ម៉ឺន, ប្រេស៊ីលជាង២១ម៉ឺន, ឥណ្ឌាជាង១៥ម៉ឺន, ម៉ិកស៊ិកជិត១៥ម៉ឺន។
 
២៨ប្រទេសទៀត មានអ្នកស្លាប់ពីជាង១ម៉ឺនទៅជិត១០ម៉ឺន ដែលក្នុងនោះ ឥណ្ឌូណេស៊ី មានជាង២៧០០០នាក់ និងហ្វីលីពីនជាង១ម៉ឺននាក់។
 
កម្ពុជាមាន៤៥៨ករណី តែស្ថិតក្នុងចំណោមប្រទេស/តំបន់ ចំនួន២៨ ដែលមានកូវីដ-១៩ ប៉ុន្តែមិនមានករណីស្លាប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com