ពីនេះ ពីនោះ
ស្ទះ​៣ ដែល​អ្នក​ភ្នំពេញ​អាចជួយ​បាន !
24, Aug 2016 , 3:38 pm        
រូបភាព
ដោយ:
​កំណាព្យ​បទ បថ្យាវត្ត​



-​ធានី​រីក​ឆើត​លិច​កើត​ជើង​ត្បូង​
​អគារ​ឈរ​ច្រូង​គួរ​ឲ្យ​សាទរ​
​វីឡា​ខុន​ដូ​បុរី​សង់គរ​
​តែ​នៅ​វឹកវរ​ឈរ​ដើរ​ដេក​យ៉ាប់​។​

-​ស្មេ​រថា​តាម​ឮ​មិន​ឌឺ​បង្អាប់​
​គ្រប់គ្នា​ឃើញស្រាប់​ខ្ញុំ​មិន​ប្រឌិត​
​ចេញ​ដើរ​យប់​ថ្ងៃ​ច្បាស់​ជា​លោក​គិត​
​ឃើញ​ភ្នំពេញ​ពិត​ជួប​រឿង​ស្ទះ​បី​។​

-​រឿង​ដែល​រំខាន​ដល់​ជន​ប្រុស​ស្រី​
​មិន​ថា​លេង​អី​ថ្នាក់ដឹកនាំ​ជ្រាប​
​ស្ទះលូ​លិច​ផ្លូវ​នៅតាម​ទី​ទាប​
​ខ្ញុំ​សុំ​ជម្រាប​រឿង​ស្ទះ​ទី​១​។​

-​រឿង​ស្ទះ​បន្ទាប់​ក៏​ជាប់ចិត្ត​ព្រួយ​
​ក្រៅពី​រឿង​១​ស្ទះ​គរ​សំរាម​
​ទោះ​អាជ្ញាធរ​ធ្លាប់​ណែនាំ​ហាម​
​ហាម​បាន​ត្រឹម​ហាម​សំរាម​គ្រប់​ផ្លូវ​។​

-​ស្ទះ​៣​ប្រុស​ស្រី​តែង​មុខក្រញូវ​
​មាន​គ្រប់​រដូវ​មិនដែល​ស្រួល​អី​
​ស្ទះផ្លូវ​តូចធំ​ខ្លះ​យំ​មិន​ស្តី​
​ខ្លះ​សួរ​ហេតុអ្វី​ក៏​ស្ទះ​ដល់​ម្លឹ​ង​?

-​ដើមចម​រឿង​ស្ទះ​ច្បាស់​គ្រប់គ្នា​ដឹង​
​មិនបាច់​ខំប្រឹង​មើលបំណាំ​គ្នា​
​ចូលរួម​ដោះស្រាយ​ពុក​ម៉ែ​មីងមា​
​រាស្ត្រ​រដ្ឋ​រួមគ្នា​ច្បាស់​ជា​ដោះ​បាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com