អន្តរជាតិ
លោក ស៊ី ផ្ញើលិខិត​អបអរ​លោក ង្វៀន ភូ​ជុង ដែល​បន្ត​កាន់តំណែង​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​
01, Feb 2021 , 11:58 am        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ខាងឆ្វេង) ជាមួយលោក លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅទីក្រុងហាណូយ ឆ្នាំ២០១៧។ រូបភាព៖ Vietnam News
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ខាងឆ្វេង) ជាមួយលោក លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅទីក្រុងហាណូយ ឆ្នាំ២០១៧។ រូបភាព៖ Vietnam News
​ប្រមុខ​បក្ស​កុម្មុយនីស្ត​ចិន​ចិន លោក​ស៊ី ជិន​ភីង បាន​ផ្ញើលិខិត​សាទរ​មួយ នៅ​ថ្ងៃទី​៣១ ខែមករា ទៅកាន់​លោក ង្វៀន ភូ​ជុង ដែល​ត្រូវបាន​ជ្រើសតាំង​ជា​អគ្គលេខា​ធិ​បក្ស​កុម្មុយនីស្ត​វៀតណាម​ជ​ថ្មី​។ ក្នុង​លិខិត​អបអរ លោក ស៊ី បាន​បញ្ជាក់ថា ចិន​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ពង្រឹង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការ និង​ការផ្តោះប្តូរ​ទំនាក់ទំនង​ទៅវិញទៅមក​លើ​វិស័យ​ជាច្រើន​។

 
 
​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោក ង្វៀន ភូ​ជុង ត្រូវបាន​ជ្រើសតាំង​ជា​អគ្គលេខា​នៃ​គណៈ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀ​ត​ណា​ម លោក ស៊ី ជិន​ភីង ដែលជា​អគ្គលេខា​ធិ​បក្ស​កុម្មុយនីស្ត​ចិន បាន​ផ្ញើលិខិត​អបអរសាទរ​ជាមួយនឹង​ការប្ដេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។ បើតាម​ការបញ្ជា​ក់រប​ស់លោក ស៊ី ក្រោម​ការដឹកនាំ​របស់​លោក ជុង បក្ស​កុម្មុយនីស្ត​វៀតណាម នឹង​បង្កើត​ស្នាដៃ​របស់ខ្លួន​បន្ថែមទៀត​។ 
 
​នៅក្នុង​សារ​អបអរសាទរ ដែល​បាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua លោក ស៊ី ដែលជា​ប្រធានាធិបតី​ចិន បានចាត់ទុក​ចិន និង​វៀតណាម ជា​ប្រទេសជិតខាង​សង្គមនិយម និង​ជា​សហគមន៍​មួយ ដែលមាន​អនាគត​រួម​។ ក្នុងន័យនេះ លោក​ស៊ី បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​សហការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​លើ​ការពង្រឹង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​, មិត្តភាព​, ការផ្តោះប្តូរ និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ផ្សេងៗ និង​ការលើកស្ទួយ​ប្រព័ន្ធ​សង្គមនិយម​។ 
 
​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ ប្រទេសជិតខាង​ទាំងពីរ នឹង​អាច​កាន់ចង្កូត​រួមគ្នា​ក្នុង «​ភាពជា​ដៃគូរ​នៃ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ទូលំទូលាយ​» ជាមួយនឹង​វឌ្ឍនភាព​, ការអភិវឌ្ឍ​, ផលប្រយោជន៍​សម្រាប់​ប្រជាជន​ប្រទេស​ទាំងពីរ​, កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង​ការលើក​ត​ម្កើ​ន​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ថែមទៀត​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ី ។​
 
​លិខិត​របស់លោក ស៊ី ត្រូវគេ​មើលឃើញថា ជា​កាយវិការ​វិជ្ជមាន​មួយ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​ស្ដារ​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ក្រុង​ហាណូយ​។ កន្លងមក ដោយសារតែ​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ទំនាក់ទំនង​វៀតណាម និង​ចិន បាន​រង​ភាព​ល្អក់កករ​យ៉ាងខ្លាំង​។ ម្យ៉ាង​ជម្លោះ​នេះ ក៏បាន​ជំរុញ​ឱ្យ​វៀតណាម ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេ​ទៀត​ដែរ ដែល​ភាគច្រើន​សុទ្ធតែជា​គូប្រជែង​របស់​ចិន ក្នុងនោះ​មានដូចជា ឥណ្ឌា ជប៉ុន និង​អាមេរិក​ជាដើម​។ 
 
​សូមបញ្ជាក់ថា  លោក ជុង បាន​កាន់តំណែង​ជា​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម ចាប់តាំងពី​ឆ្នាំ ២០១១ មក​ម្លេះ ហើយ​នៅក្នុង​ឆ្នាំ ២០១៨ លោក បាន​កាន់តំណែង​ជា​ប្រធានាធិបតី​មួយទៀត​៕ 

Tag:
 ចិន​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com