ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​Sinopharm របស់​ចិន​ជាបន្ទាន់
ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​Sinopharm របស់​ចិន​ជាបន្ទាន់
04, Feb 2021 , 7:29 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​Sinopharm​របស់​ចិន ដែល​នឹង​មកដល់​កម្ពុជា នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​។ នេះ​បើតាម​សេចក្តីប្រកាស នៅ​ថ្ងៃទី​៤ កុម្ភៈ​។​

 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាស​ដូច្នេះ​ថា​៖«​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​ផលិត​ដោយ​វិទ្យាស្ថាន​Beijing Institube of Biological Products Co.Ltd នៃ​ស​ធារ​ណ​ប្រជាមានិត​ចិន ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ជាបន្ទាន់ ដោយ​អនុវត្តតាម​ពិធីសារ​ស្តីពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​រដ្ឋាភិបាល​»​។ 
 
​ចិន នឹង​ផ្ដល់​វ៉ាក់សាំង​មក​កម្ពុជា ចំនួន​៦០​ម៉ឺន នៅ​ថ្ងៃទី​៧ កុម្ភៈ​។ តាមរយៈ​សារ​សំឡេង​ដែល​បាន​ផ្សព្វផ្សាយ​ត​គ្នា​តាម​ប​ណ្តោ​ញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា សម្តេច​នឹង​ទៅ​ទទួល​វ៉ាក់សាំង​របស់​ចិន​នោះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផ្ទាល់​តែម្តង​។  
 
​ក្រោយពី​វ៉ាក់សាំង​នោះបាន​មកដល់​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​ចាក់​មុនគេ​ពោលគឺ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ដើម្បី​បង្ហាញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ទំនុកចិត្ត​លើ​វ៉ាក់សាំង​នោះ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៤ ខែកុម្ភៈ កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​៤៦៧​នាក់ ក្នុងនោះ មាន​៤៥១​នាក់ បានជា​សះស្បើយ​។ អ្នកជំងឺ​១៦​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ប៉ៃលិន និង​បន្ទាយមានជ័យ​៕  
 

Tag:
 វ៉ាក់សាំង​
 ​ពលរដ្ឋ​
 ​សុខភាព​
 ​ជំងឺ​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com