COVID-19
ជាតិ
តារាល្បីៗ
តារាចម្រៀង វី ឌីណែត ប្រកាសថាខ្លួនវិជ្ជមានកូវីដ-១៩
10, Mar 2021 , 11:55 am        
រូបភាព
តារាចម្រៀងផលិតកម្ម ហង្សមាស កញ្ញា វី ឌីណែត បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់ខ្លួននាថ្ងៃនេះ ថា គាត់មានលទ្ធផលវិជ្ជមានកូវីដ-១៩។



អត្ថបទទាក់ទង
 
វី ឌីណែត ដែលជាកូនស្រីរបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី បានសរសេរយ៉ាងដូច្នេះថា៖ «មុននេះនាងខ្ញុំបានទទួលលទ្ធផលហើយ គឺនាងខ្ញុំបានវិជ្ជមានកូវីដ-១៩»។  ម្ចាស់ពាន I Am A Singer Cambodia រដូវកាលទី២ រូបនេះ ក៏បានអំពាវនាវដល់អ្នកធ្លាប់ប៉ះពាល់ខ្លួន ទៅធ្វើតេស្តផងដែរ។
 
វី ឌីណែត ក្លាយជាតារាម្នាក់ទៀតដែលមានវិជ្ជមានកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ។ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានប្រកាសភ្លាមៗផងដែរកាលពីម្សិលមិញ ក្រោយទទួលលទ្ធផលវិជ្ជមាន បន្ទាប់ពីពិធីការិនី កែវ ចាន់និមល រួមជាមួយស្វាមី និងកូន ក៏ដូចជាលោក អ៊ិន ទីតូ អ្នកដឹកនាំសម្តែង និងមនុស្សមួយចំនួនទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com