COVID-19
ជាតិ
តារាល្បីៗ
តារាចម្រៀង សុគន្ធ និសា៖ ខ្ញុំវិជ្ជមានកូវីដ-១៩ហើយ
10, Mar 2021 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
តារាចម្រៀង សុគន្ធ និសា បានបញ្ជាក់ថាខ្លួន មានវិជ្ជមានកូវីដ-១៩ ពោលគឺបន្ទាប់ពីការប្រកាសជាបន្តបន្ទាប់ពីសំណាក់កញ្ញា វី ឌីណេត លោក ណុប បាយ៉ារិទ្ធ និងអ្នកសិល្បៈផ្សេងទៀត។ អ្នកនាង សុគន្ធ និសា បានបញ្ជាក់ករណីនេះបន្ថែមផងដែរប្រាប់ដល់សារព័ត៌មានថ្មីៗ។



អត្ថបទទាក់ទង


«ខ្ញុំទើបទទួលបានដំណឹងនេះដែរ បច្ចុប្បន្នមានតែខ្ញុំម្នាក់ប៉ុណ្ណោះវិជ្ជមាន ខណៈសមាជិកគ្រួសារ៦នាក់ទៀតអវិជ្ជមាន»។ តារាចម្រៀង សុគន្ធ និសា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ ដោយកំពុងរង់ចាំពេទ្យទទួលយកខ្លួនទៅព្យាបាល។

តាមហ្វេសប៊ុករបស់ខ្លួន សុគន្ធ និសា បានបន្ថែមថា៖« អ្នកផ្ទះខ្ញុំអត់មានទេ តែក៏ត្រូវផ្តាច់ខ្លួន១៤ ថ្ងៃដែរ ហើយខាងផ្ទះម្តាយខ្ញុំ គឺអត់ពាក់ព័ន្ធឡើយ»។


© រក្សាសិទ្ធិដោយ thmeythmey.com