COVID-19
ជាតិ
តារាចម្រៀង សុគន្ធ នីសា ជាសះស្បើយពីកូវីដ-១៩ ហើយ
× ភ្នំពេញ៖ តារាចម្រៀងផលិតកម្មហង្សមាស អ្នកស្រី សុគន្ធ នីសា ជាសះស្បើយពីកូវីដ-១៩ ហើយ ក្រោយពីសម្រាកព្យាបាលអស់ជាង១០ថ្ងៃ។ នេះបើតាមការប្រកាសរបស់តារាស្រីរូបនេះ។
តារាចម្រៀងផលិតកម្មហង្សមាសរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួនថា៖« ថ្ងៃនេះខ្ញុំបាន ជាហើយ គ្រូពេទ្យថាខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហើយ តែក៏ត្រូវបន្តការឃុំខ្លួនឱ្យនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន ១៤ ថ្ងៃបន្ថែមទៀតដែរ ។ ខ្ញុំនឹងគោរពតាមគោលការណ៍នេះ ដើម្បីសុវត្ថិភាព ក្រុមគ្រួសារខ្ញុំ»។
ក្រៅពីអ្នកស្រី សុគន្ធ នីសា ក៏មានតារាប្រចាំផលិតកម្មហង្សមាសផ្សេងទៀត កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ដែរ៕
Tag:
សុគន្ធ នីសា
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com