COVID-19
ជាតិ
ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ត្រូវបានដកហូតឋានន្តរស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាល
17, Apr 2021 , 3:22 pm        
រូបភាព
លោក អ៊ុង ចាន់ធួក (ស្តាំ) និងអ្នកពាក់ព័ន្ធពីរនាក់ទៀត
លោក អ៊ុង ចាន់ធួក (ស្តាំ) និងអ្នកពាក់ព័ន្ធពីរនាក់ទៀត
នាយនគរបាលផ្កាយពីរ ឈ្មោះ អ៊ុង ចាន់ធួក ត្រូវបានដកហូតឋានន្ដស័ក្ដិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។



អត្ថបទទាក់ទង


លោក អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងគូកនពីរនាក់ទៀតត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី១៦ ខែមេសា ពីបទល្មើសវិធានការបិទខ្ទប់របស់រដ្ឋាភិបាល ដោយលោកបានរៀបចំពិធីជប់លៀងរាំរែកផឹកស៊ី សម្រាប់អ្នកជួលបន្ទប់របស់ខ្លួនក្នុងភូមិសាស្តខណ្ឌមានជ័យ។

សម្តេច ហ៊ុន សែន បានបញ្ជាឲ្យមានចំណាត់ការជាបន្ទាន់ចំពោះករណីនេះ ដោយមិនមានការលើកលែង។ អតីតឧត្តមសេនីយ៍ទោរូបនេះ និងមនុស្ស២នាក់ទៀត ក៏ប្រឈមមុខចំពោះមុខច្បាប់ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com