ជាតិ
សង្គមជាតិ
អាជ្ញាធរឃាត់ខ្លួន អាជីវករផ្សារដើមគ ២នាក់ ដែលវិជ្ជមានកូវីដ-១៩ លួចចេញពីកន្លែងចត្តាឡីស័ក
20, Apr 2021 , 10:07 am        
រូបភាព
_អាជ្ញាធរកំពុងឈរប្រចាំការនៅក្នុងខណ្ឌជ្រោយចង្វារ រូបភាពពីរដ្ឋបាលខណ្ឌជ្រោយចង្វារ
_អាជ្ញាធរកំពុងឈរប្រចាំការនៅក្នុងខណ្ឌជ្រោយចង្វារ រូបភាពពីរដ្ឋបាលខណ្ឌជ្រោយចង្វារ
ដោយ:
ភ្នំពេញ៖ អាជីវករផ្សារដើមគ២នាក់ ដែលវិជ្ជមានកូវីដ-១៩ បានលួចចេញពីកន្លែងធ្វើចត្តាឡីស័កនៅខណ្ឌជ្រោយចង្វារ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងកសាងសំណុំរឿងទៅតុលាការហើយ។ នេះបើតាមលោក ហ៊ុយ សារុណ អភិបាលរងខណ្ឌជ្រោយចង្វារដែលបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។

 
លោក ហ៊ុយ សារុណ អភិបាលរងខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា អាជីវករទាំងពីររូបនេះ មានវិជ្ជមានកូវីដ-១៩ ក្រោយពិនិត្យលើលទ្ធផលតេស្តននៅថ្ងៃទី១៩ មេសា។ បើតាមលោក អភិបាលរងខណ្ឌជ្រោយចង្វារ អាជីវករទាំងពីរនាក់នេះ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ។ 
 
ក្រោយពីអាជីវករទាំងពីរនាក់នេះ ជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ អាជ្ញាធរនឹងកសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់។ នេះបើតាមលោក ហ៊ុយ សារុណ។
 
«គាត់វិជ្ជមានកូវីដ-១៩ ហើយ ប៉ុន្តែគាត់នៅដើរ។ គឺវាអីចឹងហើយ បើកាលណាគាត់ជាហើយ គេនឹងដោះស្រាយតាមច្បាប់»។ នេះជាការលើកឡើងរបស់លោក ហ៊ុយ សារុណ អភិបាលរងខណ្ឌជ្រោយចង្វារ៕ 
 
 
 

Tag:
 អាជីវករ
 ផ្សារដើមគ
© រក្សាសិទ្ធិដោយ thmeythmey.com