កីឡាអន្តរជាតិ
អន្តរជាតិ
២ថ្ងៃក្រុមបាល់ទាត់បុរស និងស្ត្រីរបស់Chelsea របូតពានធំៗចំនួន២
17, May 2021 , 5:29 pm        
រូបភាព
ដោយ៖ជា យូគៀង

ក្រុមបាល់ទាត់នារី របស់ក្លិបតោខៀវ Chelsea បានរបូតពានរង្វាន់ Women’s Champion league វគ្គផ្តាច់ព្រ័ត្រដោយចាញ់ក្រុម Barcelona នារីក្នុងលទ្វផល ៤-០ នារាត្រីថ្ងៃទី១៧ ។ ក្រោយក្រុមនារីរបស់ Chelsea ចាញ់វគ្គផ្តាច់ព្រ័ត្រនេះ បានធ្វើឲ្យលោក Roman Abramovich ដែលជាម្ចាស់ក្លិបនៅអង់គ្លេសមួយនេះ ខកចិត្តជាលើកទីពីរ ព្រោះទាំងក្រុមបុរសនិងក្រុមនារីរបូតពានរង្វាន់ធំៗទាំងពីរត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ។



ក្នុងលទ្ធផល ៤-០ ដោយក្រុមបាល់ទាត់នារីរបស់ Barcelona បានបំបាក់ក្រុមតោខៀវ Chelsea គឺសុទ្ធតែរកបាននៅវគ្គទី១ប៉ុណ្ណោះ។ គ្រាប់បាល់ដំបូងនៅនាទីទី១ គឺកើតចេញពីកីឡាការិនី Melanie Leupolz របស់Chelsea ដែលធ្វើឲ្យចូលទីខ្លួនឯង (Own Gaol) មុនកីឡាការិនី Alexia Putellas របស់គ្រាប់ទី២ ឲ្យក្លិបអ្នកមានបុណ្យ នៅនាទី ១៤ ។ ៧នាទីក្រោយមក កីឡាការនី Aitana Bonmati រកគ្រាប់ទី៣ មុននឹងកីឡាការនី Caroline Graham Hansen ថែមគ្រាប់បាល់ទី៤ នៅនាទី៣៦ នៅក្នុងវគ្គទីមួយ។


 
ក្នុងរដូវកាល ២០២០-២០២១ ក្រុមតោខៀវ Chelsea នារីបានឈ្នះ Women’s Super League និងពាន League Cup ចំណែកក្នុងការប្រកួតប្រជែង UEFA Women’s UCL វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២១ ជាគោលបំណងរបស់ពួកគេសង្ឃឹមនឹងលើកពានរង្វាន់មួយនេះដែលជាពានទី៣សំរាប់ក្រុមពួកគេក្នុងរដូវកាលនេះតែម្តងប៉ុន្តែក្រុមតោខៀវ Chelsea នារីបានត្រឹមការខកចិត្ត ដ្បិតចាញ់ក្រោមថ្វីជើងរបស់ក្រុមនារី Barcelona ។ ការឡើងមកប្រកួត UEFA Women’s UCL វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២១ នេះជាព្រឹត្តិការណ៍លើកដំបូង ប្រចាំប្រវត្តិសាស្រ្តក្លិប Chelsea ហើយក៏ជាក្រុមនារីរបស់អង់គ្លេសទី២ បន្ទាប់ពីក្រុម Arsenal នារី កាលពីឆ្នាំ២០០៧ ដែលធ្លាប់មកដល់វគ្គផ្តាច់ព្រ័ត្រ Women’s UCL ហើយបានលើកពានរង្វាន់ធំអឺរ៉ុបមួយនេះ។ 
 
ត្រឹមរយៈពេល២ថ្ងៃនេះ ក្រុមបាល់ទាត់បុរស និងស្ត្រីរបស់Chelsea បានរបូតពានធំៗចំនួន២ ដោយក្រុមបុរសចាញ់ Leciester City ១ទល់០ នៅវគ្គផ្ដាច់ព្រាត់នៃពានរង្វាន FA Cup កាលពីថ្ងៃទី១៥ ឧសភាដែរ៕
 

Tag:
 UEFA Women’s Champion league Finale
© រក្សាសិទ្ធិដោយ thmeythmey.com