កីឡាអន្តរជាតិ
អន្តរជាតិ
Allegri នៅតែជាជម្រើសល្អបំផុតសម្រាប់ Juventus
29, May 2021 , 8:30 pm        
រូបភាព
 
Juventus ជ្រើសយកអតីតគ្រូចាស់លោក Massimiliano Allegri ទៅដឹកនាំជំនួសលោក Andrea Pirlo ដែលត្រូវបញ្ចប់តំណែងតែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ។


អត្ថបទទាក់ទង

ក្លិបយក្សអ៊ីតាលី បានបញ្ចប់តំណែងលោក Andrea Pirlo ជាអ្នកចាត់ការទូទៅ ក្រោយដឹកនាំបានមួយរដូវកាលដោយមិនអាចការពារជើងឯក Serie A បាន។ សេះបង្កង់ទទួលបានតែពាន Coppa Italia មួយប៉ុណ្ណោះ ក្នុងមួយរដូវកាល ២០២០-២១។

អ្នកចាត់ការសញ្ជាតិអ៊ីតាលី វ័យ៤២ឆ្នាំ ស្ទើតែធ្វើឱ្យ Juventus របូតកៅអីលេង Champions League រដូវកាលក្រោយទៀតផង ក្រោយបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ទី៤ ដោយមានតែ១ពិន្ទុប៉ុណ្ណោះពីលើក្រុមលេខ៥ Napoli ដែលភ្លាត់ស្នៀតចាញ់នៅប្រកួតបិទរដូវកាល។

ក្រោយបញ្ចប់តំណែង Pirlo តែប៉ុន្មានម៉ោង Juventus បានប្រកាសតែងតាំងលោក Allegri ដែលធ្លាប់ដឹកនាំក្រុមនេះចន្លោះឆ្នាំ ២០១៤ ដល់ ២០១៩ ជាអ្នកចាត់ការជំនួសវិញ។ លោក Allegri ធ្លាប់ជួយសេះបង្កង់ឈ្នះជើងឯកលីគជាបន្តបន្ទាប់ចំនួន៥សម័យ ពាន Coppa Italias ៤ដង និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ដល់ទៅ២ដង។

បើទោះដឹកនាំជោគជ័យយ៉ាងនេះក្តី លោក Allegri អ្នកចាត់ការសញ្ជាតិអ៊ីតាលី វ័យ ៥៣ ឆ្នាំ នៅតែសម្រេចចិត្តលាឈប់ពីតំណែងអ្នកចាត់ការ Juventus នៅខែមិថុនា ឆ្នាំ ២០១៩ ដោយលោក Maurizio Sarri ជាអ្នកជំនួស។

យ៉ាងណាក្តី ដោយមើលឃើញថាអ្នកក្រោយៗមិនអាចធ្វើបានល្អ ក្លិបសេះបង្កង់បានជ្រើសយក Allegri ត្រឡប់ទៅដឹកនាំក្រុមខ្លួនជាថ្មី៕


Tag:
 Juventus
  Massimiliano Allegri
© រក្សាសិទ្ធិដោយ thmeythmey.com