សំណង់មិនរៀបរយ នៅត្រៀបត្រាតាមដងទន្លេនៅឡើយ ខណៈអាជ្ញាធរទុកពេលបន្ថែមឱ្យរុះរើ
ជាតិ
សំណង់មិនរៀបរយ នៅត្រៀបត្រាតាមដងទន្លេនៅឡើយ ខណៈអាជ្ញាធរទុកពេលបន្ថែមឱ្យរុះរើ
10, Jun 2021 , 4:59 pm        
រូបភាព
ដោយ៖ ឈន សុផាត
 
ភ្នំពេញ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រី នៅមានវត្តមានច្រើននៅឡើយ នៅតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ មិថុនា ខណៈអាជ្ញាធរទុកពេលបន្ថែមឱ្យម្ចាស់សំណង់រុះរើដោយខ្លួនឯង។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពន្យល់ថាការពន្យារពេលនេះ ព្រោះអាជ្ញាធរមិនចង់អនុវត្តវិធានការច្បាប់ភ្លាមៗ ដែលនាំឱ្យខូចខាតដល់ទ្រព្យ និងសម្ភារផ្សេងៗរបស់ពលរដ្ឋទាំងនោះ។



«រហូតដល់ថ្ងៃយើងផុតឱសានវាទនេះ(ថ្ងៃទី៩មិថុនា) យើងចង់ទុកពេលឱ្យពួកគាត់បន្តិចទៀត ព្រោះដោយសារពលរដ្ឋទាំងនោះ កំពុងតែរុះរើចេញទៅហើយ។ អ៊ីចឹង! យើងអត់ចង់ចុះអនុវត្តវិធានការរដ្ឋបាល ភ្លាមទេដែលនាំឱ្យខូចខាតទ្រព្យសម្បត្តិ និងខូចខាតសម្ភារផ្សេងៗជាដើមទេ»។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទដូច្នេះ។
 
ខាងក្រោម ជាទិដ្ឋភាពនៃ ផ្ទះបណ្តែត បែត្រី និងសំណង់ឥតសណ្តាប់ធ្លាប់ នៅចំណុចភូមិកណ្តាល សង្កាត់ព្រែក ខណ្ឌព្រែកព្នៅ ដែលបានផ្តិតលោក ឈន សុផាត អ្នកសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១០ មិថុនានេះ៖  
 
















 

Tag:
 បរិស្ថាន
  ផ្ទះបណ្តែតទឹក
 បែត្រី
 សំណង់
 ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com