COVID-19
ជាតិ
COVID-19៖ ឆ្លង​ថ្មី​ ១១៣០នាក់និងស្លាប់២៧នាក់ កំណត់ត្រាច្រើនបំផុត​
30, Jun 2021 , 11:49 am        
រូបភាព
មនុស្ស​ចំនួន​ ១១៣០នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ និងមាន២៧នាក់បានស្លាប់ ដែលជាកំណត់ត្រាឆ្លងថ្មី និងស្លាប់ខ្ពស់បំផុតនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏​អ្នកជំងឺ​ ៦៧០នាក់​ ​បានជា​សះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មី មាន១៣៩នាក់ ជា​ករណី​នាំចូល​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣០ មិថុនា​នេះ​។​

 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៥០ ៣៨៥ នាក់ ក្នុងនោះ ២៥៤៨នាក់​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៤៤១៤៣នាក់ និង​ស្លាប់​សរុប​ ៦០២ ​នាក់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com