ជាតិ
សង្គមជាតិ
បិទផ្សារអូឡំាពិក១៤ថ្ងៃក្រោយអាជីវករ និងសន្តិសុខឆ្លងជំងឺកូវីដ-១៩
02, Jul 2021 , 4:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រចបិទផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៣-១៦ ខែកក្កដា ក្រោយពីមានអាជីករ និងសន្តិសុខមួយចំនួនឆ្លងជំងឺកូវីដ-១៩ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

 
លោក ឃួង ស្រេង បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ការបិទផ្សារនេះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ 
 
លោកអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អាជីវករ ឬអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ រួសរានទៅធ្វើតេស្តជាបន្ទាន់ និងត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួនឲ្យបានខ្ជាប់ខ្ជួន។ 
 
គិតត្រឹមថ្ងៃទី២ ខែកក្កដា នេះមានអាជីវករ និងសន្តិសុខផ្សារអូឡាំពិកចំនួន១៨នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩។ ជាមួយគ្នានោះ អាជ្ញាធរតម្រូវឲ្យអាជីវករ និងអ្នកពាក់ព័ន្ធចំនួន៣០០០នាក់ទៅធ្វើតេស្តនៅវិទ្យាល័យទួលស្វាយព្រៃ និងចត្តាឡីស័ក១៤ថ្ងៃ។ 
 
បើតាមលោក ឡយ ស៊ាងអាង ប្រធានគណៈកម្មាការគ្រប់គ្រងផ្សារអូឡាំពិក បើអាជីវករទាំងនោះមិនព្រមទៅធ្វើតេស្តទេ ពួកគេនឹងមិនអាចចូលលក់ក្នុងផ្សារវិញឡើយ នៅពេលដែលផ្សារបើកដំណើរការជាថ្មី។ 
 
 

Tag:
 ផ្សារអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com