ជាតិ
តោឈ្មោះ «ហ៊ីម៉ា» ទៅដល់ផ្ទះវីឡាខ្លួននៅបឹងកេងកងវិញហើយ!
05, Jul 2021 , 3:34 pm        
រូបភាព
សត្វតោមួយក្បាលដែលមានម្ចាស់ជាជនជាតិចិន ត្រូវបានដឹកទៅដល់ផ្ទះរបស់ខ្លួនក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងវិញហើយនារសៀលថ្ងៃទី៥ ខែកក្កដា នេះ ក្រោយអន្តរាគមន៍របស់នាយករដ្ឋមន្ត្រី។

 
កាលពីថ្ងៃទី២៧ ខែមិថុនា តោឈ្មោលនោះ ត្រូវបានអាជ្ញាធរ រួមសហការសហការជាមួយអង្គការ Wildlife Alliance រឹបអូស និងសម្រេចដឹកយកទៅចិញ្ចឹមនៅសួនសត្វភ្នំតាម៉ៅ។ នៅល្ងាចថ្ងៃទី៦ ខែកក្កដា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចជាករណីពិសេសឲ្យម្ចាស់យកតោនោះទៅចិញ្ចឹមវិញ ដោយបានណែនាំថា ម្ចាស់ត្រូវគោរពលក្ខខណ្ឌ ដូចជាធ្វើទ្រុងឲ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។
 
ក្រោយការសម្រេចរបស់សម្តេច ហ៊ុន សែន ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Qi Xiao» ដែលត្រូវបានគេជឿថា ជាបុរសចិន ម្ចាស់តោ បានសរសេរអរគុណចំពោះការគាំទ្រសត្វតោឈ្មោះ ហ៊ីម៉ារបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ បណ្តាអ្នកអភិរក្សមួយចំនួនយល់ថា ការធ្វើបែបនេះ ហាក់ដូចជាកំពុងលើកទឹកចិត្តការចិញ្ចឹមសត្វព្រៃ។
 
ទស្សនារូបភាពដូចខាងក្រោម៖ 
 


















© រក្សាសិទ្ធិដោយ thmeythmey.com