អត្ថបទពាណិជ្ជកម្ម
សាលារៀន វ៉េស្ទឡាញន៍ ប៉ងពង្រីកវត្តមានក្នុងគ្រប់ខណ្ឌ និងស្រុកនៃកម្ពុជា
23, Aug 2021 , 3:48 pm        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុន Westline Education Group Co., LTD បានប្រកាសពង្រីកការវិនិយោគសាលារបស់ខ្លួនបន្ថែមទៀតនៅទូទាំងរាជធានីភ្នំពេញ និងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ មហិច្ឆិតារបស់ក្រុមហ៊ុននាពេលអនាគត គឺខណ្ឌមួយ ឬស្រុកមួយ មានវត្តមានសាលាមួយនៃក្រុមហ៊ុន Westline Education Group Co., LTD។
ក្រុមហ៊ុន Westline Education Group Co., LTD គឺជាក្រុមហ៊ុនឈានមុខមួយក្នុងចំណោមក្រុមហ៊ុនឈានមុខនៃវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមឆ្នាំ២០២១នេះ ក្រុមហ៊ុន Westline Education Group Co., LTD មានសាខាចំនួន១៤ ក្នុងនោះ សាខាមួយមានវត្តមាននៅក្នុងខេត្តបាត់ដំបង។ 
 
ក្នុងបរិបទកូវីដ-១៩នេះ ក្រុមហ៊ុន Westline Education Group Co., LTD ក៏ប្រឈមនឹងបញ្ហានានាដូចសាលាដទៃទៀតនៅក្នុងប្រទេសកម្ពុជាដែរ។ ប៉ុន្តែ ព្រមពេលជាមួយ ក្រុមហ៊ុនមួយនេះកំពុងស្វែងរកដៃគូដើម្បីពង្រីកសាខារបស់ខ្លួនបន្ថែមទៀត។ លោក ប៉ិច បូឡែន អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Westline Education Group Co., LTD បានថ្លែងប្រាប់សារព័ត៌មានអេឡិចត្រូនិកថ្មីៗ (thmeythmey.com) ថា៖«ម្ចាស់បុរីធំៗ និងអ្នកស្រឡាញ់មុខរបរអប់រំ ហើយចង់ចាប់ដៃគូជាមួយ Westline Education Group Co., LTD លោកអ្នកអាចចាប់ផ្តើមជជែកជាមួយខ្ញុំបានចាប់ពីពេលនេះតទៅក្នុងបេសកកម្ម[ស្រុក ឬខណ្ឌមួយសាលាមួយ]»។ 
 
ក្នុងនាមជាអ្នកស្រឡាញ់វិស័យអប់រំ លោក ប៉ិច បូឡែន បានបញ្ជាក់ប្រាប់ថា លោកចង់ឃើញសាលារបស់លោកមានវត្តមាននៅក្នុងទូទាំងប្រទេសកម្ពុជា ជាពិសេស ស្រុកមួយសាលាមួយ។ ក្នុងការពង្រីកវត្តមាននេះ លោក ប៉ិច បូឡែន ប្រាថ្នាធ្វើឡើងតាមរូបមន្តលក់សិទ្ធិ ឬលក់អាជ្ញាប័ណ្ណ (Franchise)។ អាជ្ញាប័ណ្ណមួយអាចមានតម្លៃប្រែប្រួលក្នុងរង្វង់ពី៣ ទៅ៨ម៉ឺនដុល្លារអាស្រ័យទៅលើលក្ខខណ្ឌផ្សេងៗ
 
គ្នា។ «ខ្ញុំនឹងជួយជ្រោមជ្រែង និងសហការអភិវឌ្ឍទាំងបច្ចេកទេស និងហិរញ្ញវត្ថុជាមួយម្ចាស់សាលារៀនឯកជនតាមស្រុក ក្រុង ខេត្តណាដែលមានបេះដូងជាអ្នកអប់រំពិតប្រាកដ»។ នេះ គឺជាការបញ្ជាក់បន្ថែមរបស់លោក ប៉ិច បូឡែន។ 
 
មានវត្តមាននៅលើទីផ្សារនៃវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលប្រមាណជាជាង១ទសវត្សរ៍កន្លងមក សាលារៀន វ៉េស្ទឡាញន៍ បានពង្រីកខ្លួនទៅមុខជានិច្ច បើទោះបីជាត្រូវប្រឈមនឹងស្ថានភាពកូវីដ-១៩យ៉ាងណាក្តី៕

© រក្សាសិទ្ធិដោយ thmeythmey.com