កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនបោះពុម្ពអាម៉េរិកមួយ សុំទោស Abramovich ដែលចោទលោកទិញក្លិប Chelsea តាមបញ្ជាពូទីន
23, Dec 2021 , 2:37 pm        
រូបភាព
ម្ចាស់ក្លិប Chelsea លោក Roman Abramovich ទទួលបានការសុំទោសពីម្ចាស់ក្រុមហ៊ុនបោះពុម្ពផ្សាយដ៏ល្បីរបស់អាម៉េរិក ដែលសរសេរថាខ្លួនទិញយកក្លិបតោខៀវតាមការបង្គាប់បញ្ជារបស់ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីន។


HarperCollins ក្រុមហ៊ុនបោះពុម្ភផ្សាយជាភាសាអង់គ្លេស បានបោះពុម្ភសៀវភៅមួយក្បាលមានចំណងជើងថា «Putin's People»។ ក្នុងសៀវភៅនោះមានបញ្ចូលឃ្លាថាលោក Abramovich ទិញក្លិបបាល់ទាត់អង់គ្លេស Chelsea តាមបញ្ជារបស់លោកពូទីន។ មហាសេដ្ឋីរុស្ស៊ី ចាត់ទុកការបោះពុម្ពនេះជាការបរិហារកេរ្តិ៍។
 
បើតាមការចុះផ្សាយរបស់វេបសាយផ្លូវការបស់ក្លិប Chelsea ក្រោយមហាសេដ្ឋីប្រេងប្រត្តិកម្មនឹងសៀវភៅមួយក្បាលនេះ នៅថ្ងៃទី២២ ខែធ្នូ ក្រុមហ៊ុន HarperCollins ដែលមានមូលដ្ឋានក្នុងក្រុងញ៉ូវយ៉ក ​បាន​សុំ​ទោស​លោក Abramovich ហើយ​​បញ្ជាក់​ថាពួកគេនឹងកែសម្រួលឃ្លាជាថ្មីវិញ។
 
សៀវភៅ Putin's People ត្រូវបានអ្នកកាសែតអង់គ្លេសអ្នកស្រី Catherine Belton ជាអ្នកពិនិត្យនិងទទួលខុសត្រូវ មុនបោះពុម្ពផ្សាយ។ ក្នុងសៀវភៅនោះ មានសរសេរថាមហាសេដ្ឋីរុស្ស៊ីម្នាក់ទៀតលោក Sergei Pugachev ថាលោក Abramovich ទិញក្លិប Chelsea នៅឆ្នាំ២០០៣​ តាមបញ្ជាប្រធានាធិបតីរុស្ស៊ីលោកពូទីន។
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន HarperCollins អ្នកបោះពុម្ពអះអាងថាសៀវភៅរបស់លោកស្រី Belton មួយក្បាលនេះមានព័ត៌មានមិនត្រឹមត្រូវមួយចំនួនអំពីលោក Abramovich៕
 

Tag:
 Roman Abramovich
  HarperCollins
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com