កីឡាជាតិ
ជាតិ
ម៉ាក់ ស្រីរ័ត្ន ចែកផ្លូវជាមួយភ្នំពេញក្រោន ក្រោយជួយក្រុមលើកពានបាល់ទាត់នារី រដូវកាល២០២១
30, Mar 2022 , 6:59 pm        
រូបភាព
ម៉ាក់ ស្រីរ័ត្ន ម្ចាស់ជ័យលាភីអ្នកចាំទីល្អជាងគេ រូបពីក្លិបភ្នំពេញក្រោន
ម៉ាក់ ស្រីរ័ត្ន ម្ចាស់ជ័យលាភីអ្នកចាំទីល្អជាងគេ រូបពីក្លិបភ្នំពេញក្រោន
ក្រុមបាល់ទាត់នារី ភ្នំពេញក្រោន បានឈ្នះជើងឯកលីគនារីកម្ពុជា ឆ្នាំ២០២១ កាលពីថ្ងៃទី២៧ ខែមីនា។ ក្រោយជួយក្លិបឈ្នះហើយ កីឡាការិនី ម៉ាក់ ស្រីរ័ត្ន អ្នកចាំទីភ្នំពេញក្រោន ក៏បានសម្រេចចិត្តចែកផ្លូវជាមួយក្លិប។


២ថ្ងៃក្រោយភ្នំពេញក្រោន គ្រង់តំណែងជើងឯកពានបាល់ទាត់នារី អ្នកចាំទី ម៉ាក់ ស្រីរ័ត្ន បានសម្រេចចែកផ្លូវគ្នាជាមួយក្លិប ក្រោយពីបានសម្រេចក្ដីប្រាថ្នាជួយក្រុមលើកពាននេះ។ ម៉ាក់ ស្រីរ័ត្ន បានចូលរួមជាមួយក្លិបភ្នំពេញក្រោន អស់រយៈពេល៤ឆ្នាំ ហើយក៏ទទួលបានជ័យលាភី ជាអ្នកចាំទីល្អសម្រាប់រដូវកាល២០២១ នេះ ក្រោយជួយក្លិបលើកពានផងដែរ។
 
អ្នកគ្រូ ម៉ៅ សាវីន គ្រូបង្វឹកក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា ការចែកផ្លូវគ្នានេះ ដោយសារកុងត្រារបស់ អ្នកចាំទី ម៉ាក់ ស្រីរ័ត្ន ដល់ពេលកំណត់ ហើយក៏ជាពេលដែល ស្រីរ័ត្ន ចង់ផ្លាស់ប្ដូរបទសោធន៍ក្នុងក្រុមផ្សេងទៀត ។ «ស្រីរ័ត្ន ជាកីឡាការិនីល្អ ។ ក្លិប និងស្រីរ័ត្ន មិនមានផ្ទៃក្នុងអ្វីអាក្រក់ទេ តែនេះជាការចែកផ្លូវដែលភាគីសងខាងយល់ព្រម» ។ គ្រូបង្វឹករូបនេះ បានប្រាប់សារពត៌មានថ្មីៗ ។
 
ចំពោះការបន្ដអាជីព ក្នុងក្លិបថ្មីណានោះ សារពត៌មានថ្មីៗ មិនទាន់ទទួលបានការបញ្ជាក់ពី កីឡាការិនី ម៉ាក់ ស្រីរ័ត្ន បានទេ ៕
 
 

Tag:
 បាល់ទាត់នារី
  ម៉ាក់ ស្រីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com