អន្តរជាតិ
ថៃរកឃើញករណីឆ្លងជំងឺអុតស្វាទីពីរ ដែលជាបុរសធ្លាប់រួមភេទជាមួយបុរសបរទេស
29, Jul 2022 , 2:30 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាលថៃ លោក  Anutin Charnvirakul។ រូបភាព៖ បាងកកប៉ុស្តិ៍
រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Anutin Charnvirakul។ រូបភាព៖ បាងកកប៉ុស្តិ៍
ក្រសួងសុខាភិបាលថៃ នៅថ្ងៃទី២៨ ខែកក្កដា បានរាយការណ៍ករណីឆ្លងជំងឺអុតស្វាទីពីរ ដែលជាបុរស ធ្លាប់រួមភេទជាមួយបុរសបរទេស។ មិនតែប៉ុណ្ណោះ អ្នកជំងឺរូបនេះ បានរស់នៅក្នុងផ្ទះតែមួយជាមួយមនុស្ស ១០នាក់ថែមទៀត។



 
រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Anutin Charnvirakul នៅថ្ងៃទី២៨ ខែកក្កដា បានអះអាងថា អ្នកជំងឺអុតស្វា ដែលជាករណីឆ្លងទីពីរនៅថៃ មានវ័យ ៤៧ឆ្នាំ និងមានរោគសញ្ញាគ្រុន, ឈឺចុកចាប់ និងចេញកន្ទួលលើរាងកាយ នៅថ្ងៃទី១២ ខែកក្កដា។ ពេលនេះ បុរសរូបនោះ កំពុងព្យាបាលនៅមន្ទីរពេទ្យ Vajira។ 
 
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ អ្នកជំងឺវ័យ ៤៧ឆ្នាំ ធ្លាប់រួមភេទជាមួយបុរសបរទេស។ បន្ទាប់ពីរកឃើញករណីឆ្លងទីពីរ ថៃបានអះអាងថា មនុស្សចំនួន ១០នាក់ បានរស់នៅក្នុងផ្ទះតែមួយជាមួយអ្នកជំងឺរូបនេះ ហើយត្រូវបានចាត់ទុកជាក្រុមដែលអាចបង្កហានិភ័យ។ មិនតែប៉ុណ្ណោះ អាជ្ញាធរថៃ បានព្យាយាមរកបុគ្គលពាក់ព័ន្ធផ្សេងទៀតផងដែរ។ 
 
សូមបញ្ជាក់ថា ករណីឆ្លងទីមួយរបស់ថៃ ជាបុរសនីហ្សេរីយ៉ា ដែលបានរត់គេចចូលមកកម្ពុជា៕ 
 

Tag:
 ថៃ
  អុតស្វា
© រក្សាសិទ្ធិដោយ thmeythmey.com