កីឡាជាតិ
ជាតិ
សៀមរាប នៅតែមិនអាចបញ្ឈប់ជ័យជម្នះរបស់អគ្គិសនីកម្ពុជា
01, Aug 2022 , 3:43 pm        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទាត់អគ្គីសនីកម្ពុជា និងក្រុមបាល់ទាត់ខេត្តសៀមរាប កាលពីថ្ងៃទី៣១ កក្កដា។ រូបពីក្លិបបាល់ទាត់អគ្គីសនីកម្ពុជា
ការប្រកួតរវាងក្រុមបាល់ទាត់អគ្គីសនីកម្ពុជា និងក្រុមបាល់ទាត់ខេត្តសៀមរាប កាលពីថ្ងៃទី៣១ កក្កដា។ រូបពីក្លិបបាល់ទាត់អគ្គីសនីកម្ពុជា
សៀមរាបអេហ្វស៊ី ខកចិត្តក្រោយចាញ់ អគ្គិសនីកម្ពុជា លទ្ធផល ២-០ កាលពីថ្ងៃទី៣១ ខែកក្កដា នៅទីលាន EDC ស្របពេល ម្ចាស់ផ្ទះ កោះកុងអេហ្វស៊ី លត់ បន្ទាយមានជ័យអេហ្វីស៊ី យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៩-១ នៅទីលានវិទ្យាល័យកោះកុង។

 
លទ្ធផលខុសពីការរំពឹងទុករបស់លោក Blaed Perkins ប្រធានក្លិបសៀមរាបអេហ្វស៊ី ក្រោយចាញ់អគ្គិសនីកម្ពុជា ។ កីឡាករ ឈួត សិនទៀង របស់អគ្គីសនីកម្ពុជា រកគ្រាប់បាល់ទី១ នៅនាទី៣៣ បន្ទាប់ពីការបញ្ជូនបាល់ពីមិត្តរួមក្រុម មុននឹងរូបគេបន្ថែមមួយគ្រាប់ទៀត នៅនាទី៧៣ ។
 
ស្របពេលជាមួយគ្នានេះ បន្ទាយមានជ័យ រងបរាជ័យទាំងអាម៉ាស់ ក្រោយចាញ់ម្ចាស់ផ្ទះ កោះកុងអេហ្វស៊ី លទ្ធផល៩-១ នៅទីលានវិទ្យល័យកោះកុង។ ៩គ្រាប់របស់ម្ចាស់ផ្ទះ រកបានដោយ ABEE Hubert ៣គ្រាប់, Thiha Zaw ៣គ្រាប់, ហ៊ីម រ៉ស់សាលី ១គ្រាប់, ម៉ាត់ សាក់ររី ១គ្រាប់ និង សារី តៃម៉ូ។ ក្រុមភ្ញៀវ វាយបកបានតែមួយគ្រាប់ប៉ុណ្ណោះ ដោយកីឡាករ គីម ហុងលី។ ជុំវិញការបរាជ័យនេះ  លោក ឈឹម យៀក គ្រូបង្វឹករបស់បន្ទាយមានជ័យថា៖«កីឡាករយើង មានការមមាញឹក ក្នុងការប្រឡង ហើយម្យ៉ាងទៀត ត្រូវធ្វើដំណើរផ្លូវឆ្ងាយ ដែលជាហេតុនាំឲ្យធ្លាក់កម្លាំងខ្លះៗ។»។
 
ក្នុងពេលដំណាលគ្នានេះ ការប្រកួត៣គូផ្សេងទៀត គឺសូលទីឡូអង្គរ ចាញ់ ISI ដង្កោសែនជ័យ ក្នុងលទ្ធផល១-០ នៅកីឡដ្ឋានហនុមាន, អាស៊ីអ៊ឺរ៉ុបយូណាយធីត ស្មើជាមួយ នគរបាលជាតិ លទ្ធផល ១-១ នៅទីលានAEU Sport Park និង សាលាកីឡាបាល់ទាត់ជាតិ ស្មើជាមួយ ព្រៃវែងអេហ្វស៊ី លទ្ធផល០-០ នៅទីលានសាលាកីឡាបាល់ទាត់ជាតិ។
 
ដោយឡែក ការប្រកួតរវាង ណិចស្ដិប និង ត្បូងឃ្មុំ ត្រូវលើកពេលប្រកួតពីថ្ងៃទី៣១ ខែកក្កដា មកថ្ងៃទី១ ខែសីហា នៅវេលាម៉ោង៣:៤៥រសៀល៕
 

Tag:
 បាល់ទាត់
  League 2
© រក្សាសិទ្ធិដោយ thmeythmey.com