ជាតិ
សង្គមជាតិ
អាជីវករហាងបញ្ចាំម៉ូតូចំនួន១០នាក់ ត្រូវបានឃាត់ខ្លួន ដោយសង្ស័យថា រកស៊ីខុសច្បាប់
28, Sep 2022 , 5:21 pm        
រូបភាព
ក្រុមការងារ របស់លោក ឃ្លាំង ហួត ចុះឆែកឃ្លាំង ម៉ូតូ។ រូបពី ហ្វេសប៊ុក លោក ឃ្លាំង ហួត
ក្រុមការងារ របស់លោក ឃ្លាំង ហួត ចុះឆែកឃ្លាំង ម៉ូតូ។ រូបពី ហ្វេសប៊ុក លោក ឃ្លាំង ហួត
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ កញ្ញានេះ សមត្ថកិច្ចបានឃាត់ខ្លួនអាជីវករដែលទទួលបញ្ចាំម៉ូតូចំនួន១០នាក់​ ដោយសង្ស័យទទួលម៉ូតូពីចោរ និងគេចពន្ធខុសច្បាប់។

 
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានអះអាងថា ក្នុងចំណោមអាជីវករទាំង១០នាក់នេះ មាន៩នាក់ បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារបណ្ដោះអាសន្ន  ហើយម្នាក់ទៀតកំពុងសួរនាំបន្ថែម។ បើតាមលោក ឃ្លាំង ហួត អាជ្ញាធរនឹងចុះឆែកតាមហាងបញ្ចាំ និងឃ្លាំងម៉ូតូដែលសង្ស័យ ទូទាំងរាជធានីភ្នំពេញ ដើម្បីបង្ក្រាបការទទួលបញ្ចាំពីក្រុមចោរ និងការលាក់ម៉ូតូគេចពន្ធខុសច្បាប់។ 
 
ចាប់តាំងថ្ងៃទី ១៩កញ្ញាមក សមត្ថកិច្ចបានចុះឆែកឃ្លាំងម៉ូតូចំនួន១៥ទីតាំង ក្នុងនោះដកហូតម៉ូតូ ដែលពុំមានឯកសាកច្បាស់លាស់ជាង១ពាន់គ្រឿង។ ជាមួយគ្នាដែរ លោក ឃ្លាំង ហួត អំពាវនាវឲ្យពលរដ្ឋ រួមគ្នារាយការណ៍ទៅអាជ្ញាធរ បើសង្ស័យឃើញមានឃ្លាំងម៉ូតូ ឬហាងបញ្ចាំណា ដែលគប់គិតជាមួយក្រុមចោរ ឬគេចពន្ធម៉ូតូខុសច្បាប់៕ 
 
 

Tag:
 ឃ្លាំងបញ្ចាំ
© រក្សាសិទ្ធិដោយ thmeythmey.com