ជាតិ
រថយន្ត
យានយន្តបុរាណជាច្រើនគ្រឿង ត្រូវបានដាក់តាំងនៅរមណីយដ្ឋានកែច្នៃស្កាយលែន
×
លោក ស្រី ចាន់ថន ប្រមូលម៉ូតូ៥គ្រឿង ម៉ូតូកង់បី១គ្រឿង និងរថយន្ដ១៥គ្រឿង ដើម្បីតាំងឱ្យសាធារណជនទស្សនា នៅរមណីយដ្ឋានធម្មជាតិកែច្នៃស្កាយលែន ដែលស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ក្នុងនោះមានម៉ូតូម៉ាក BMW HARLEY-DAVIDSON និង ROYAL ENFIELD ៥គ្រឿង ឡានទំនើបម៉ាក BRP CHEVROLET CHEVROLET TOYOTA MAZDA MERCEDES និង REZVANI ៧គ្រឿង ហើយយានយន្ដបុរាណ១០គ្រឿង រថយន្តម៉ាក PACKARD ១គ្រឿង FORD ២គ្រឿង BJC ៣គ្រឿង TOYOTA ២គ្រឿង M ១គ្រឿង និងម៉ូតូកង់បីម៉ាក ATE ១គ្រឿង ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ ៖
VIDEO
ក្នុងចំណោមឡានម៉ាក TOYOTA ខាងលើនេះ មានប្រភេទ Celica ជំនាន់ទី៧ ១គ្រឿង។ វាមិនមែនបុរាណទេ ព្រោះត្រូវបានផលិតវាក្នុងចន្លោះឆ្នាំ២០០០-២០០៥។ ក៏ប៉ុន្តែត្រូវបានកែទ្រង់ទ្រាយតែងខ្លួនជារថយន្ដម៉ាក FERRARI ប្រភេទ 40 វិញ។ F40 ត្រូវបានផលិតពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩២។ លោក FERRARI Enzo បានបង្កើតឡើងក្រុមហ៊ុន FERRARI ឆ្នាំ១៩៤៧ នៅប្រទេសអ៊ីតាលី។
រថយន្ដ TOYOTA ១គ្រឿងទៀត ជាប្រភេទ Camry ម៉ូឌែល LE ពណ៌ខ្មៅ ផលិតឆ្នាំ១៩៨៣។ លោក ស្រី ចាន់ថន ស្រលាញ់ប្រភេទឡាននេះណាស់! គាត់មានមួយទៀត ពីឆ្នាំ១៩៨៣ ដូចគ្នា តែពណ៌ក្រហមវិញ ដែលគាត់ប្រើជាប្រចាំ។ គាត់បានទិញរថយន្ដបុរាណទាំងពីរនេះ ពីព្រោះគាត់ក៏បានកើតឆ្នាំ១៩៨៣ ដូចគ្នាដែរ។ ម្យ៉ាងទៀត គឺជាប្រភេទឡានមួយ ដែលពេញនិយម ក្នុងប្រទេស កាលពីគាត់នៅវ័យក្មេង ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ជាផ្លូវការ ត្រូវបានចាប់ផ្ដើមផលិតរថយន្ដ TOYOTA Camry ឆ្នាំ១៩៨២។ ពេលបច្ចុប្បន្ននេះ បន្តផលិត ដល់ជំនាន់ទី១១ (XV70)។ ជំនាន់ទី១ ត្រូវបានផលិតពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៦។ តាមពិត ជំនាន់ដំបូងត្រូវបានផលិតពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨២ ក៏ប៉ុន្តែមិនមានឈ្មោះ TOYOTA Camry ទេ គឺមានឈ្មោះថា CELICA Camry វិញ។
ម៉ូតូកង់បីម៉ាក ATE ខាងលើ គឺជាប្រភេទ ATT ម៉ូឌែល 6 ពណ៌ស និងក្រហមចាស់ ដែលមានអាយុកាលប្រហែល៣០ឆ្នាំ។ ម៉ូតូកង់បីម៉ាកនេះ វាពេញនិយម នៅប្រទេសថៃ។ ក៏ប៉ុន្តែពេលដំបូង ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ថៃនាំចូលម៉ូតូកង់បីទាំងអស់ពីប្រទេសជប៉ុន។ សម័យនោះ មានម៉ាក៤ : DAIHATSU ONO MAZDA និង MITSUBISHI។ ប្រទេសថៃ ចាប់ផ្ដើមផលិតកង់បីដោយខ្លួនឯង ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយនាំចេញខ្លះថែមទៀត។ ប៉ុន្តែ ATE ប្រើម៉ាស៊ីនម៉ាក DAIHATSU ។ ATT6 មានជួរកៅអី២ ក្រោយអ្នកបើកបរ ដែលសរុបអាចអង្គុយបាន ៦នាក់។ ម៉ូឌែលដទៃទៀត ក៏មានឈ្មោះតាមចំនួនអ្នកដំណើរដែរ : ATT3 និង ATT9 ។ ATE ATT6 មានម៉ាស៊ីន ៦៥០CC ដែលអាចជិះបានល្បឿនអប្បបរិមាប្រហែល ៧៥គីឡូម៉ែត្រក្នុង១ម៉ោង។
រថយន្ដធុនធ្ងន់ M35 ខាងលើ គឺជាម៉ូឌែល A1 ឬ A2 ។ ម៉ូឌែលទាំងពីរនេះ ខុសគ្នាតែម៉ាស៊ីនប៉ុណ្ណោះ។ ក្រុនហ៊ុន REO, KAISER, STUDEBAKER, AM GENERAL, KIA, SSANGYONG និង BOMBARDIER បានផលិតឡានធំ M35 តៗគ្នា ឬពេលជាមួយគ្នានៅកន្លែងផ្សេងៗពីគ្នា ពីឆ្នាំ១៩៥០ រហូតដល់ឆ្នាំ១៩៩៩ សម្រាប់តម្រូវការយោធាប៉ុណ្ណោះ ហើយត្រូវបាននាំចេញទៅជិត ៤០ប្រទេស។ ម៉ូឌែល A1 និង A2 ត្រូវបានផលិតពីឆ្នាំ ១៩៥០ ដល់ឆ្នាំ១៩៨៨។
រថយន្ដធំប្រភេទនេះ មានស៊េរីផ្សេងៗទៀតដូចជា ស៊េរីបណ្ដោយវែង ស៊េរីអូសគ្រឿងវែង ស៊េរីបំពាក់សន្ទូចស្រាល ស៊េរីអាចលើកបែនបាន ស៊េរីសណ្ដោងរ៉ឺម៉ក ស៊េរីបំពាក់សន្ទូចធ្ងន់ ស៊េរីបន្ទប់គមនាគមន៍ និងស៊េរីដឹកគ្រឿងធ្វើស្ពានជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com