ជាតិ
សង្គមជាតិ
ព្រះអង្គ យ៉ន សេង យៀត ដែលរៀនចប់ថ្នាក់ក្រោយបណ្ឌិត ត្រូវតែងតាំងជាសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
01, Dec 2022 , 10:59 pm        
រូបភាព
ព្រះអង្គ យ៉ន សេង យៀត មានសង្ឃដីកា ក្នុងពិធី ដែលព្រះអង្គ ទទួលតួនាទីជាសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
ព្រះអង្គ យ៉ន សេង យៀត មានសង្ឃដីកា ក្នុងពិធី ដែលព្រះអង្គ ទទួលតួនាទីជាសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
ព្រះតេជគុណ យ៉ន សេង យៀត ត្រូវបានតែងតាំងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជំនួសសម្តេច ឃី សុវណ្ណរតនា។ ពិធីផ្ទេរតួនាទីជាសាកលវិទ្យាធិការប្រគេនព្រះតេជគុណ យ៉ន សេង យៀត ត្រូវបានរៀបចំឡើង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេច អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ និងលោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។



សម្តេច ឃឹម សន ព្រះលេខាធិការគណៈសង្ឃនាយក មានសង្ឃដីកាជាមួយសារព័ត៌មានថ្មីៗថា សម្តេច ឃី សុវណ្ណរតនា មានជំងឺក្រពះ ហើយសម្តេច បានធ្វើលិខិតសុំលាឈប់ពីតួនាទីជាសាកលវិទ្យាធិការ ដើម្បីសម្រាកព្យាបាលជំងឺ។ សម្តេច ឃឹម សន បន្តថា សម្តេច ឃី សុវណ្ណរតនា មានជំងឺក្រពះយូរហើយ តែសម្តេច ទើបនឹងធ្វើទុក្ខខ្លាំងក្នុងរយៈពេល១ខែនេះ។ 
 
មុនឡើងជាសាកលវិទ្យាធិការ ព្រះភិក្ខុ យ៉ន សេង យៀត គឺជាសាកលវិទ្យាធិការរង។ ព្រះអង្គ ជាសមណបញ្ញវន្តខ្មែរទី១ ដែលបានរៀនចប់ថ្នាក់ក្រោយបណ្ឌិត នៅសាកលវិទ្យាល័យ Harvard ជាសាកលវិទ្យាល័យដ៏ល្បីល្បាញនៅអាម៉េរិក និងនៅលើពិភពលោក។ ព្រះអង្គ រៀនចប់ថ្នាក់ក្រោយបណ្ឌិតនេះ ក្នុងអំឡុងឆ្នាំ២០២០។

អត្ថបទទាក់ទង
 
សម្តេច ឃឹម សន មានថេរដីកាដូច្នេះថា៖«ព្រះអង្គ ទើបរៀនចប់ថ្នាក់ក្រោយបណ្ឌិតពី Harvard ព្រះអង្គ ជាអ្នកចេះដឹង ព្រះអង្គ ស័ក្តិសមនឹងតួនាទីជាសាកលវិទ្យាធិការនេះហើយ»៕   
 
 

Tag:
 ព្រះអង្គ យ៉ន សេង យៀត
© រក្សាសិទ្ធិដោយ thmeythmey.com