កីឡាជាតិ
ជាតិ
លោក Keisuke Honda ចង់ឃើញកម្ពុជាលេង World Cup មុនខ្លួនស្លាប់
03, Jan 2023 , 6:50 pm        
រូបភាព
រូបភាព Capture ពីផេកហ្វេសប៊ុក FFC
រូបភាព Capture ពីផេកហ្វេសប៊ុក FFC
«ខ្ញុំចង់ឃើញក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាលេង World Cup មុនខ្ញុំស្លាប់»។ នេះជាការលើកឡើងរបស់លោក Keisuke Honda ក្នុងជំនួបលាគ្នាជាមួយកូនក្រុមគោព្រៃឈុតធំ ក្រោយកិច្ចសន្យាក្នុងនាមអ្នកចាត់ការទូទៅកម្ពុជាដល់កាលកំណត់។


តាមរយៈឃ្លីបវីដេអូរយៈពេលជាង៩នាទី ដែលផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហោះនៅល្ងាចថ្ងៃទី៣ ខែមករា លោក Honda បានផ្តាំផ្ញើរកូនក្រុមចុងក្រោយ បន្ទាប់ពីចប់ភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំតំបន់អាស៊ានឆ្នាំ២០២២។

ក្រោយការលាគ្នាជាមួយកូនក្រុម និងក្រុមការងារក្រុមឈុតធំកម្ពុជា លោក Honda ក៏បានបន្ថែមថា លោកចង់ឃើញកម្ពុជាបង្ហាញខ្លួននៅ World Cup នៅមុនពេលលោកលាចាកលោកទៅ។

ទោះអស់ភារកិច្ចជាមួយក្រុមឈុតធំកម្ពុជា អ្នកចាត់ការសញ្ជាតិជប៉ុននៅតែបន្តធ្វើការងារ និងផ្តោតសំខាន់លើឈុតកីឡាករវ័យក្មេងសម្រាប់ត្រៀមស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕
អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com