អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសអាម៉េរិក ពន្យារពេលធ្វើទស្សនកិច្ចនៅចិន ដោយសារបាឡុងស៊ើបការណ៍ចិន 
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
×![]()
រដ្ឋមន្រ្តីការបរទេសចិន លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី៣ ខែកុម្ភៈ បានប្រកាសពន្យារពេលធ្វើទស្សនកិច្ចនៅចិនក្រោយបាឡុងចារកម្មរបស់ចិនបានហោះចូលដែនអាកាសអាម៉េរិក។
មន្ទីរបញ្ចកោណ នៅថ្ងៃទី២ ខែកុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍ថា ចិនបានបង្ហោះបាឡុងចារកម្មគួរឱ្យសង្ស័យមួយចូលក្នុងដែនអាកាសអាម៉េរិក។ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយសមភាគីកូរ៉េខាងត្បូង លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានសម្រេចលើកពេលធ្វើទស្សនកិច្ចនៅចិន ហើយផ្តោតលើការដោះស្រាយបញ្ហាក្នុងពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
«ចំណាត់ការដំបូង គឺដកវត្ថុចារកិច្ចនោះចេញពីដែនអាកាសរបស់អាម៉េរិក»។ លោកប្លីងខិន បានសង្កត់ធ្ងន់បែបនេះក្នុងថ្ងៃទី៣ ខែកុម្ភៈ ដោយបន្តថា ក្រុងវ៉ាស៊ីនតោន នៅតែបន្តបើកបណ្តាញទំនាក់ទំនងជាមួយចិន។
ទន្ទឹមនេះ លោកប្លីងខិន ក៏បានប្រាប់លោកវ៉ាង យី ប្រធានគណៈកម្មការមជ្ឈិមលើកិច្ចការបរទេសចិនផងថា ឧបទ្ទវហេតុនោះ ជាសកម្មភាពមិនទទួលខុសត្រូវរបស់ចិន ហើយក្រុងវ៉ាស៊ីនតោន នៅតែរក្សាការភ្ជាប់ទំនាក់ទំនង និងទស្សនកិច្ចនេះ លុះត្រាតែលក្ខខណ្ឌតម្រូវ។
ក្រោយពីមានការចោទប្រកាន់ពីអាម៉េរិក ចិនបានការសោកស្តាយថា បាឡុងនោះ ត្រូវបានប្រើប្រាស់ក្នុងវិស័យស៊ីវិលប៉ុណ្ណោះ និងក្រោមគោលដៅវិទ្យាសាស្រ្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com