ជាតិ
យ៉ានតាមដងផ្លូវ
​លោក ហុង ប៊ុនរ៉ុង ប្រែក្លាយ​LAND ROVER Defender មួយគ្រឿងបែបសណ្ឋាគារចល័ត និងមួយ​ទៀត​សម្រាប់ដឹក​ទេសចរ
29, Apr 2023 , 9:29 pm        
រូបភាព
ដោយ៖ យ៉ាន
លោក ហុង ប៊ុនរ៉ុង មានឡានបុរាណច្រើនគ្រឿង ដែលសុទ្ធ​តែ​រថយន្ដ​បង្វិល​កង់​ទាំង៤ទាំងអស់។ ក្នុង​នោះ គាត់​មាន​រថយន្ដ​ម៉ាក LAND ROVER ប្រភេទ Defender ម៉ូឌែល 110 ២គ្រឿង ​ដែលជា LAND ROVER Defender ជំនាន់ទី១ : មួយគ្រឿង​ពណ៌​ត្រយូងចេក ផលិត​ឆ្នាំ​១៩៨៥ និង​មួយ​គ្រឿង​ពណ៌​ត្នោត ផលិត​ប្រហែល​ឆ្នាំ​ដូចគ្នា។ គាត់ពន្យល់ប្រាប់ថា ៖ « ខ្ញុំ​​ប្រើ​រថយន្ដ LAND ROVER ទាំង​២​នេះ បែប​ផ្សេង​ពី​គ្នា។»។ មួយគ្រឿងគឺលោកកែប្រែ​រថយន្ដ​បែប "សណ្ឋាគារ​ចល័ត" និងមួយគ្រឿងទៀត សម្រាប់ដឹកភ្ញៀវទេសចរ ទៅទីជនបទ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖

 
លោក ប៊ុនរ៉ុង ប្រើ LAND ROVER Defender ពណ៌​ត្នោតនោះ ដើម្បី​បំពេញ​តម្រូវការ​ផ្ទាល់​ខ្លួន​។ គាត់​បាន​ទិញ​វា​ឆ្នាំ​២០១៥ នៅ​កន្លែង​អេតចាយ ព្រោះ​វា​ខូច​ច្រើន​ណាស់។ ​សង្គ្រោះ​វាហើយ លោក ប៊ុនរ៉ុង បានចាយ​ថវិកា​លើស​ពី ៣៦លានរៀល បន្ថែម​ទៀត ដើម្បី​កែ​ច្នៃ។ គាត់​ត្រូវការ​រថយន្ដ​បែប "សណ្ឋាគារ​ចល័ត" ដេក​បានរហូតដល់​៣ ឬ៤នាក់។ ក្រៅ​ពី​ការ​ជួសជុលមេកានិក និងសោភ័ណភាព គាត់​បាន​ធ្វើឱ្យ​ផ្នែក​ខាង​ក្រោយ ​ក្លាយ​ទៅ​ជា​បន្ទប់​ដេក​ប្រណីត​។ ខាង​លើ គាត់​ដាក់​តង់​ប្រភេទ​ក្រណាត់ផងជ័រ​ផង ដែល​ឆាប់​រៀប​ឡើង និង​កៅ​អ្វី​អង្គុយ​២នាក់​ទល់មុខគ្នា ជាមួយ​តុមួយ។ អាច​ឡើង​តាម​ជណ្ដើរ​ខាង​ក្រោយ​ក៏បាន ឬ​ចំហៀង​ក៏បាន។ ម្យ៉ាង​ទៀត អាចដាក់​ដំបូល​ក្រណាត់មួយខាង​ចំហៀង​ទៀត។



លោក ប៊ុនរ៉ុង ប្រើ LAND ROVER Defender ពណ៌​ត្នោតវិញ ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ តាម​ជនបទ។ ពី​ដើម វា​មាន​បែន​នៅ​ក្រោយ ក៏ប៉ុន្តែ​គាត់​បាន​កែ​ច្នៃវា​ច្រើន។ គាត់​ត្រូវការ​រថយន្ដ​បែប "រោងល្ខោន​​ចល័ត" ដែល​កៅអី​ខាង​មុខទាបជាង  និង​កៅអី​ខាងក្រោយ​ខ្ពស់​ជាង ប៉ុន្តែ​រឿង​ល្ខោន ​គឺជា​ទេសភាព​តែ​ម្ដង។ កៅអី​បែប​នេះ គឺដើម្បី​ទោះ​អង្គុយ​ខាង​ក្រោយ ក៏ឃើញ​ទេសភាព​ខាង​មុខបានដែរ។ ក្នុង​កាប៊ីន​ មាន​កៅអី​២ ហើយ​ខាង​ក្រោយ​មាន​៣ជាន់ ពីរៗ​កៅអី ស្មើ​នឹង​៦កៅអី។ មាន​ដំបូលដែក ហើយ​អាច​ឡើង​​តាម​ជ្នាន់​ខាង​មុខ​ក៏បាន ជ្នាន់ខាង​ក្រោយ​ក៏បាន។ ផ្នែក​ខាង​ក្រោយ ត្រូវ​បាន​ត៦ទឹក​បន្ថែម ដែឡី​ធ្វើ​ឱ្យ​វា​វែង​ជាង។ លើ​កង់សឺកួរ​នៅ​ក្រោយ អាច​បើក​គូទ​បាន​ប្រើ​ជា​តុ​មួយ។
 


LAND ROVER Defender មាន​សាស៊ីខ្លី និង​សាស៊ី​វែង ​​ក៏ប៉ុន្តែម៉ូឌែល 110 មាន​តែ​សាស៊ី​វែង​ប៉ុណ្ណោះ ព្រោះ១១០ គឺ​ជា​ប្រវែង​សាស៊ី​តែ​ម្ដង។ LAND ROVER Defender ជំនាន់​ទី១ សាស៊ី​ខ្លី គឺជា​ម៉ូឌែល 90 ។ ក៏ត្រូវ​បាន​ផលិត​ម៉ូឌែល 127 មួយ​ចំនួន​ដែរ។ មិន​ថាម៉ូឌែល​សាស៊ី​វែង ឬសាស៊ីខ្លី ទ្វារ២ក៏មាន ទ្វារ៤​ក៏មាន។ LAND ROVER Defender ជំនាន់​ទី១ ត្រូវ​បាន​ផលិត​ពី​ឆ្នាំ​១៩៨៣ ដល់​ឆ្នាំ​១៩៩០។ វា​មាន​ទទឹង​ត្រឹម ១៧៩០មីលីម៉ែត្រ ដែល​ទូលាយ​ជាង​ជំនាន់​ដើម ខណៈ​ជំនាន់​ដើម​មាន​កៅអី​មួយ​ជួរក្នុង​ទទឹង៣កៅអី។
 


LAND ROVER Defender គឺ​ជា​រថយន្ដបង្វិល​កង់​ទាំងបួន ដើម្បី​ជិះ​ផ្លូវ​ឧបសគ្គ ដែលត្រូវផលិត​បន្ត​តាំង​ពី​ឆ្នាំ១៩៤៨ ក្នុង​រោងចក្រតែ​១ប៉ុណ្ណោះ ​ស្ថិតនៅ​ទីក្រុង​ Solihull ប្រទេស​អង់គ្លេស​។ ពី​ដំបូង​ គឺ​ជា​ប្រភេទ​តែ​មួយគត់ ផលិត​ដោយ LAND ROVER ដូច្នេះ​ប្រភេទ​ដើមគ្រាន់​តែ​មាន​ឈ្មោះ​ថា Série I Série II Série III ប៉ុណ្ណោះ។ ហេតុដូច្នេះ​ជា​ផ្លូវការ ប្រភេទ​នេះ​មាន​ឈ្មោះ​ថា Defender តាំង​ពី​ឆ្នាំ​១៩៨៣មក​ម្ល៉េះ។
 


ក្រុមហ៊ុន LAND ROVER ត្រូវ​បាន​បង្កើត​ឡើង​ឆ្នាំ​១៩៤៨ ដោយ​លោក WILKS Spencer និង​Maurice ដែល​ជា​បងប្អូន​បង្កើត នៅ​ទីក្រុង Solihull ប្រទេស​អង់គ្លេស។ បច្ចុប្បន្នក្រុម​ហ៊ុន​នេះ​ស្ថិត​នៅ​ក្នុង​ក្រមសម្ព័ន្ធ​ JAGUAR LAND ROVER ៕
 
 










Tag:
 រថយន្ត
  យានយន្ត
  រថយន្តបុរាណ
  ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com