ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រផ្តល់គោរមងារកិត្តិយស «កិត្តិទេសាភិបាល​បណ្ឌិត» ជូន​លោក ហ៊ុន ម៉ាណែត តែមួយរូបគត់
08, Aug 2023 , 3:45 pm        
រូបភាព
ដោយ: រួបរួម
ព្រះករុណា ព្រះមហាក្សត្រព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នា​ថ្ងៃទី​៨ ខែ​សីហា ស្តេច​បាន​ត្រង់​បង្គាប់​ផ្តល់គោរមងារកិត្តិយសនៃជារាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិ​ទេសា​ភិបាល​បណ្ឌិត» ជូន​លោក ហ៊ុន ម៉ាណែត តែមួយរូបគត់។

អត្ថបទទាក់ទង
 
លោក ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយសនេះមួយថ្ងៃ​បន្ទាប់ពីព្រះករុណាព្រះមហាក្សត្រ  បាន​ត្រាស់បង្គាប់​ចាត់តាំង​លោក ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃ​រដ្ឋសភា ដោយមាន​​ភារកិច្ច​រៀបចំ​សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ​កម្ពុជាដើម្បី​សុំសេចក្តី​អនុម័ត​ទុកចិត្តពីរដ្ឋសភា។ 

តាម​សេចក្តីពន្យល់ពាក្យ​ក្នុង​វចនានុក្រមខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត «កិត្តិទេសាភិបាល​បណ្ឌិត» មានន័យជារួមថា បណ្ឌិតគ្រប់គ្រងរក្សាប្រទេសប្រកបដោយសេចក្តីថ្កុំថ្កើង។
 
ព្រះរាជក្រឹត្យ​ជាបន្តបន្ទាប់ធ្វើ​ឡើង​បន្ទាប់គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រកាស​លទ្ធផល​ផ្លូវ​ការ​ ដោយគណបក្ស​ប្រជាជន​កម្ពុជាទទួលបាន​១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច បាន​៥អាសនៈ។
 
លោក ហ៊ុន ម៉ាណែត ដែលត្រូវ​ជំនួស​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពីថ្ងៃទី​២២ ខែសីហា មាន​លក្ខខណ្ឌពេញ​លេញ​ក្នុងការ​ដឹកនាំក្បាលម៉ាស៊ី​នរដ្ឋាភិបាល ដោយ​លោក​បានជាប់ឆ្នោតជា​តំណាងរាស្ត្រមណ្ឌលភ្នំពេញ និង​ជាវរជន​ដែលមាន​សញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិ​ខ្មែរតែមួយគត់៕


© រក្សាសិទ្ធិដោយ thmeythmey.com