កីឡាជាតិ
ជាតិ
អ្នកប្រដាល់គុនខ្មែរ អេ សារី ប្រឈមបោះបង់អាជីព ដើម្បីមើលថែម្តាយមានជំងឺ
28, Oct 2023 , 8:00 am        
រូបភាព
កីឡាករ អេ សារី រូបពី អេ សារី
កីឡាករ អេ សារី រូបពី អេ សារី
កីឡាករ អេ សារី នៃក្លិបប្រដាល់គុនខ្មែរ អេ ភូថង បាននិយាយថាកីឡាករប្រដាល់គុនខ្មែរ ទាំងអស់ មិនមែនសុទ្ធតែមានជីវភាពធូធា ដូចគ្នាទេ។ កីឡាកររូបនេះ បន្ថែមទៀតថា កីឡាករខ្លះ បានប្រកួតញឹក និងមានតម្លៃខ្លួនថ្លៃ ដូច្នេះចំណូលក៏បានច្រើន។ ដោយឡែក កីឡាករខ្លះទៀត ត្រូវធ្វើការក្រៅបន្ថែម ព្រោះប្រកួតតែមួយមុខមិនអាចទប់ជាប់ការចំណាយប្រចាំថ្ងៃបានទេ។ អេ សារី បន្ថែមទៀត ដោយសារតែត្រូវមើលការថែម្ដាយ មានជម្ងឺធ្ងន់ធ្ងរ រូបគេ ត្រូវបង្ខំចិត្តឈប់ប្រកួតមួយរយៈពេល។



កីឡាករ រឿន សារី ដែលត្រូវបានដូរឈ្មោះតាមក្លិបលោក អេ ភូថង ដាក់ថាជា អេ សារី បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ជីវភាពរបស់កីឡាករប្រដាល់គុនខ្មែរ មិនមែនសុទ្ធតែធូធាទេ ព្រោះតែតម្លៃខ្លួន ក្នុងការប្រកួតរបស់ពួកគេ មិនដូចគ្នា។ កីឡាកររូបនេះ បន្ថែមទៀតថា មានសមត្ថភាពកីឡាករខ្លាំង និងមានឈ្មោះល្បីល្បាញ នឹងទទួលបានតម្លៃខ្លួនខ្ពស់ ដែលជាហេតុធ្វើឲ្យជីវភាពរស់នៅប្រសើរ។ 


 
ដោយឡែក កីឡាករ សារី ដែលមានវ័យ ២៧ឆ្នាំ បន្ថែមទៀត ខ្លួនត្រូវប្រឹងហ្វឹកហាត់បន្ថែម ដើម្បីរកបានតម្លៃខ្លួនថ្លៃជាងនេះ។ «តម្លៃខ្លួនខ្ញុំ ៤០ម៉ឺនរៀល ពេលខ្ញុំ វាយម្ដង ខ្ញុំត្រូវឲ្យថ្លៃអ្នកឲ្យទឹក ប្រេងកូឡា ២ម៉ឺន ទៅ៣ម៉ឺន និងចំណាយផ្សេងទៀត ក្នុងនោះមានទាំងធ្វើដំណើរទៅប្រកួត កាត់ចំណាយអស់ អាចនៅសល់ ៣០ម៉ឺន។ ក្នុងមួយខែ យើង វាយម្ដងសម្រាប់យើង អត់ល្បី។ ប្រសិន យើង អត់រិះថាំ យើង អត់មានសល់អីសោះ ១ខែ។ អ៊ីចឹង បើយើង មិនខំ ១ឆ្នាំក្រោយ ២ឆ្នាំក្រោយ យើង បានតម្លៃខ្លួន បានតែប៉ុណ្ណឹង ដូច្នេះ យើងត្រូវខំ។»។ កីឡាករខេត្តបាត់ដំបងរូបនេះ បាននិយាយប្រាប់ដូច្នេះ។
 
កីឡាកររូបនេះ បន្ថែមទៀតថា ដោយសារតែជីវភាពខ្វះខាត និងមិនមានថិវិការព្យាបាល ម្ដាយ ដែលកំពុងសម្រាក់ព្យាបាលជម្ងឺធន់ធ្ងរ (ម្រេញ) ក៏ត្រូវភ្ជួរស្រោមដៃប្រដាល់មួយរយៈ ឬក៏អាចឈប់ពីប្រដាល់ ព្រោះយកការព្យាបាលអ្នកមានគុណ ជាធំ។
 
«ខ្ញុំ ប្រហែលជាត្រូវឈប់ប្រដាល់ ហើយដោយសារ ចំណូលមិនគ្រប់មើលជម្ងឺម្ដាយ។ ៥០ ភាគរយ ខ្ញុំ ត្រូវ ទៅធ្វើការរកលុយ ដើម្បីម្ដាយ ហើយ៥០ភាគរយទៀត ខ្ញុំ មិនប្រាកដទៅបានមកសង្វៀនវិញទេ។»។ អេ សារី បាននិយាយដូច្នេះ៕

អត្ថបទទាក់ទង
 

Tag:
 (អេ សារី
  ប្រដាល់)
© រក្សាសិទ្ធិដោយ thmeythmey.com