ជាតិ
សង្គមជាតិ
នាយក្រឹម ថា ការប្រើប្រាស់ពាក្យឆ្គាំឆ្គង លើអ្នកស្រលាញ់ភេទដូចគ្នា ដូចធ្វើផ្ទះ អត់បានក្រុងពលី
31, Oct 2023 , 6:05 pm        
រូបភាព
លោក កែវ រ៉េមី គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញនាយក្រឹម និងបុគ្គល ណុប ដាណេ ដែលជាអ្នកស្រលាញ់ភេទដូចគ្នា ដោយអមជាមួយលោកស្រី ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ ដើម្បីដោះស្រាយ និងបញ្ចប់បញ្ហាប្រើប្រាស់ពាក្យពេចន៍ឆ្គាំឆ្គងលើអ្នកស្រលាញ់ភេទដូចគ្នា។
លោក កែវ រ៉េមី គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញនាយក្រឹម និងបុគ្គល ណុប ដាណេ ដែលជាអ្នកស្រលាញ់ភេទដូចគ្នា ដោយអមជាមួយលោកស្រី ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ ដើម្បីដោះស្រាយ និងបញ្ចប់បញ្ហាប្រើប្រាស់ពាក្យពេចន៍ឆ្គាំឆ្គងលើអ្នកស្រលាញ់ភេទដូចគ្នា។
លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានបកស្រាយថា ការប្រើប្រាស់ពាក្យពេចន៍ឆ្គាំឆ្គងរបស់ខ្លួន លើអ្នកស្រលាញ់ភេទដូចគ្នា ឬភេទទី៣ ប្រៀបបានដូចជា ការធ្វើផ្ទះ តែមិនបានក្រុងពាលី ត្រឹមត្រូវ។


 

គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញនាយក្រឹម និងបុគ្គល ណុប ដាណេ ដែលជាអ្នកស្រលាញ់ភេទដូចគ្នា ដោយអមជាមួយលោកស្រី ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ ដើម្បីដោះស្រាយ និងបញ្ចប់បញ្ហានេះ។ 
 
តាមរយៈវីដេអូ ជាង៥នាទី នាយក្រឹម បានលើកឡើងថា សម្តីរបស់លោក កាលពីថ្ងៃទី២៨ តុលា ទៅលើបេក្ខជន ណុប ដាណេ ដែលជាអ្នកស្រលាញ់ភេទដូចគ្នា នៅក្នុងកម្មវិធីប្រឡង Cambodia’s Got Talent រដូវកាលទី៣ ជាអចេតនា។ នាយក្រឹម អះអាងថា ខ្លួនគ្មានបំណងរើសអើងអ្នកស្រលាញ់ភេទដូចគ្នាទេ ហើយកន្លងមកលោក ក៏ធ្លាប់ជួយឱ្យអ្នកភេទទី៣ មានឱកាសសម្ដែងផងដែរ។
  
«ជាចុងក្រោយសូមកូនក្មួយ ជាប្រភេទទី៣ ស្រលាញ់គ្នាទៅវិញទៅមក យើងស្រលាញ់ដូចបងប្អូន ក្នុងម្លប់សន្តិភាពទាំងអស់គ្នា»។ នេះជាការលើកឡើងរបស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ដែលអមជាមួយភាពកំប្លែង ដែលជាជំនាញសិល្បៈរបស់លោក ជិត៤០ឆ្នាំមកនេះ។
 
លោក កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា ជំនួបដោះស្រាយបញ្ហានេះ ទទួលបានលទ្ធផលវិជ្ជមាន។ លោក ក៏ស្នើឱ្យភាគីទាំងសងខាង បញ្ចប់បញ្ហានេះ នឹងឈប់ប្រកាន់គ្នាទៅវិញទៅមក ហើយកុំរម្លឹកបញ្ហានេះទៀត៕

អត្ថបទទាក់ទង
 
 

Tag:
 នាយក្រឹម
  LGBTQ
© រក្សាសិទ្ធិដោយ thmeythmey.com