ជាតិ
លោក សាយ បូរី ត្រូវបានតែងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្រ្តី
29, Nov 2023 , 5:54 pm        
រូបភាព
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រោសប្រទានតែងតាំងលោក សាយ បូរី ជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី។ នេះបើតាមព្រះរាជក្រឹត្រ ចុះថ្ងៃទី២៣ វិច្ឆិកា។

 
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទូលថ្វាយសំណើទៅព្រះមហាក្សត្រ ស្នើសុំតែងតែលោក សាយ បូរី។ 
 
សាស្រ្តាចារ្យច្បាប់ដ៏ល្បីនៅកម្ពុជា លោក សាយ បូរី បានសម្រេចចូលប្រឡូកសកម្មនយោបាយវិញ ក្រោយដើរចេញអស់ជិត៣០ឆ្នាំ។ សាស្រ្តាចារ្យច្បាប់រូបនេះ សម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា កាលពីខែកញ្ញា កន្លងមក។សម្ដេច ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា ក៏សម្រេចយល់ព្រមទទួលយកលោកបណ្ឌិត សាយ បូរី ឱ្យចូលរួមជីវភាពនយោបាយបក្ស។
 

Tag:
 សាយ បូរី
  ទីប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com