សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
TikTok បោះទុន ១,៥ពាន់លានដុល្លារដើម្បីធ្វើអាជីវកម្មអនឡាញនៅឥណ្ឌូណេស៊ីវិញ
11, Dec 2023 , 9:59 pm        
រូបភាព
អ្នកលក់អនឡាញមួយកន្លែងនៅហ្សាការតានៅលើ TikTok ។ រូបភាព ៖ AFP
អ្នកលក់អនឡាញមួយកន្លែងនៅហ្សាការតានៅលើ TikTok ។ រូបភាព ៖ AFP
វេទិកាវីដេអូខ្លីរបស់ចិន TikTok នៅថ្ងៃទី១១ ខែធ្នូបានប្រកាសការវិនិយោគ ១,៥ពាន់លានដុល្លារនៅ GoTo ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌូណេស៊ីក្នុងកិច្ចព្រមព្រៀងចាប់ផ្តើមអាជីវកម្មអនឡាញឡើងវិញ។

 
ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យក្ស​នឹង​ធ្វើការរួមគ្នានៅឥណ្ឌូណេស៊ីជុំវិញការធ្វើពាណិជ្ជកម្មអនឡាញ។ TikTok ទទួលបានភាគហ៊ុន ៧៥ភាគរយនៅក្នុងការរួមបញ្ចូលគ្នាដែលនឹងដំណើរការមុខងារទិញទំនិញ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមពាណិជ្ជកម្មអនឡាញនៅឥណ្ឌូណេស៊ី ។
 
នៅខែតុលា TikTok ត្រូវបានបង្ខំឱ្យបិទពាណិជ្ជកម្មអនឡាន (e-commerce) របស់ខ្លួននៅឥណ្ឌូណេស៊ី ដោយសារតែអាជ្ញាធរមានបំណងការពារអាជីវកម្មខ្នាតតូច។
 
វេទិកាពាណិជ្ជកម្មអនឡាញដូចជា Tokopedia, Shopee និង Lazada កំពុងមានការពេញនិយមនៅឥណ្ឌូណេស៊ី។ យ៉ាងណាមិញ TikTok Shop ទទួលបានចំណែកទីផ្សារដ៏សំខាន់ចាប់តាំងពីមានវត្តមាននៅឥណ្ឌូណេស៊ីក្នុងឆ្នាំ ២០២១ ។ ជាមួយអ្នកប្រើប្រាស់ចំនួន ១២៥លាននាក់។ ឥណ្ឌូណេស៊ីជាទីផ្សារធំទីពីររបស់ TikTok នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក៕ 
 

Tag:
 ចិន
  សេដ្ឋកិច្ច
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com