ជាតិ
លោក ជួន ណារិន្ទ បញ្ជាឱ្យតាមរកម្ចាស់រថយន្ត Ford ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយ គេចខ្លួន
30, Dec 2023 , 10:05 am        
រូបភាព
លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ រូបពីហ្វេសប៊ុកលោកស្នងការ។
លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ រូបពីហ្វេសប៊ុកលោកស្នងការ។
លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford ដើម្បីឱ្យចូលខ្លួនមកសារភាព និងដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

ស្នងការនគរបាលជាតិ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford បើកបុកម៉ូតូ នេះ កើតឡើង កាលពីថ្ងៃទី២៨ ធ្នូ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បើតាមស្នងការនគរបាលដដែល គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យជនរងគ្រោះរងរបួសស្រាលទេ ប៉ុន្តែក្នុងហេតុការណ៍នោះគេឃើញម្ចាស់រថយន្តបាត់បង់គុណធម៌ ដោយបានឃើញជនរងគ្រោះដួលហើយ មានចេតនាចង់បុកបន្ថែមទៅលើជនរងគ្រោះ។ 
 
ចំណុចនេះហើយ ទើបលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford ដើម្បីឱ្យចូលខ្លួនមកសារភាព និងអនុវត្តតាមនីតិវិធី ។ «ជាចុងក្រោយ សូមម្ចាស់រថយន្ត Ford ភ្ងាក់រលឹកចូលខ្លួនមកដោះស្រាយចំពោះមុខសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី» ។ នេះបើតាមស្នងការនគរបាលជាតិ។

ដោយឡែកម្ចាស់រថយន្ត ម៉ាក Hammer ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ ្ដាលឱ្យស្ត្រី និងកូនម្នាក់ បានស្លាប់ កាលពីថ្ងៃទី២៥ ធ្នូ ក៏បានចូលខ្លួនសារភាព និងទទួលខុសត្រូវ ចំពោះមុខច្បាប់។ ជនបង្កនេះ បានចូលសារភាព កាលពីថ្ងៃទី២៩ ធ្នូ។

អត្ថបទទាក់ទង

 

Tag:
 ជួន ណារិន្ទ
  គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com