អន្តរជាតិ
មនុស្ស៥នាក់ស្លាប់ក្នុងយន្តហោះល្បាតសមុទ្រ ដែលបុកជាមួយយន្តហោះក្រុមហ៊ុន Japan Airlines
02, Jan 2024 , 9:44 pm        
រូបភាព
រូបភាព Facebook_Our Japan
រូបភាព Facebook_Our Japan
 អ្នកដំណើរ និងបុគ្គលិកលើយន្តហោះរបស់ក្រុមហ៊ុន Japan Airlines ទាំងអស់ ៣៧៩នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះ នៅអាកាសយានដ្ឋាន Haneda រួចហើយ ក្រោយពីមានអគ្គិភ័យបានឆាបឆេះ នៅថ្ងៃទី២ ខែមករា។ យ៉ាងណាមិញ បុគ្គលិកបម្រើលើយន្តហោះល្បាតសមុទ្រចំនួន ៥នាក់ ក្នុងចំណោម ៦នាក់ បានបាត់បង់ជីវិត។

យន្តហោះ Airbus A350 របស់ក្រុមហ៊ុនជប៉ុន Japan Airlines ដែលហោះពី អាកាសយានដ្ឋាន New Chitose មកអាកាសយានដ្ឋានHaneda នៅក្រុងតូក្យូ និងបានចុះចតនៅម៉ោងប្រមាណ ៥ និង៤៧នាទី (ម៉ោងនៅជប៉ុន) បានឆាបឆេះយ៉ាងខ្លាំង ពេលចុះចតនៅអាកាសយានដ្ឋាន Haneda នៅក្រុងតូក្យូ។
 
ក្រោមការជួយសង្រ្គោះពីក្រុមអ្នកពន្លត់អគ្គិភ័យ អ្នកដំណើរ និងអ្នកបម្រើលើយន្តហោះ Japan Airlines ត្រូវបានជម្លៀសចេញទាំងអស់។ យ៉ាងណាមិញ បុគ្គលិកបម្រើលើយន្តហោះល្បាតសមុទ្រជប៉ុនចំនួន ៥នាក់ ក្នុងចំណោម ៦នាក់ បានបាត់បង់ជីវិត។ អ្នកដំណើរអាចគេចផុតពីអគ្គិភ័យ ដោយសារក្តាររអិលចុះ។ 
ហេតុការណ៍នេះ កើតឡើងដោយសារយន្តហោះ Japan Airlines បានបុកជាមួយយន្តហោះល្បាតសមុទ្រជប៉ុន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com