ជាតិ
វីដេអូ
ការកែច្នៃ បង្កើនតម្លៃទ្វារ និងបង្អួចចាស់ៗ ​
03, Feb 2024 , 6:20 pm        
រូបភាព
ភ្នំពេញ៖ សម្ភារចាស់ៗជាច្រើនប្រភេទ ត្រូវបានប្រើប្រាស់ជាវត្ថុតុបតែងលម្អហាង​កាហ្វេ មួយកន្លែង ​ស្ថិតក្នុងខណ្ឌបឹង​កេងកង​ រាជធានី​ភ្នំពេញ។ ក្នុងចំណោមវត្ថុតុបតែងទាំងនោះ មាន ​ទ្វារ​ឈើបុរាណចំនួន ៣ និង​ផ្ទាំង​​ឈើបុរាណដើម្បីបិទ​បង្អួច​ចំនួន៤​ ដែលវាមានអាយុ​កាល​ប្រហែល០ឆ្នាំទៅហើយ។ ប្រសិនបើគ្មានការកែច្នៃបែបនេះ វត្ថុចាស់ៗទាំងនោះ ទំនង មិនសូវមានសោភ័ណ ឬត្រូវបានទុកចោល ហើយក៏កាន់តែមានតម្លៃដែរ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនា វីដេអូខាងក្រោមនេះ៖ 
 
 
​នៅទីនេះ ក៏​មាន​បង្អួច​ឈើដ៏វែង​១​ ជាមួយ​ដង​ដែក ដែល​ពី​ដើមគេ​ដាក់​នៅ​ចន្លោះ​លើ​ជញ្ជាំង ក្រោមដំបូល​ក្នុង​បន្ទប់​ជួល។ លើស​ពី​នេះ​ទៅ​ទៀតទ្វារ​ចូល​ហាង ​គឺ​ជា​ទ្វារ​មួយ​ដ៏​ចាស់​ ដែលមិន​​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម អ្វីនោះទេ ពោលគឺថ្នាំ​ពណ៌ស​ច្រែះ​អស់ហើយ។ ​ទ្វារ​ឈើ ៣គ្រឿងខាងលើ មាន​ពណ៌​ក្រហម​ចាស់ ដែលជាពណ៌ពេញនិយមនៅ​សម័យមុន​សង្គ្រាម។ ទ្វារ​ធ្វើ​បែប​នេះ ​នៅ​សេសសល់​ច្រើន ដែល​គេ​នៅ​តែ​ប្រើនៅអគាររដ្ឋនានា ​ដូច​ជា​សាលារៀន ឬសាលាសង្កាត់ជា​ដើម។ ដូច​ផ្ទាំង​បិទ​បង្អួចដែរ ត្រូវ​បានប្រើធ្វើជាវត្ថុតុប តែង ពិដាន។ វាមាន​ចន្លោះ​ស្ដើងជាច្រើន ដើម្បី​ខ្យល់​ចេញ​ចូល​បាន ប៉ុន្តែ​មិន​ឱ្យ​មើល​ពី​ក្រៅ​ឃើញ​​ខាង​ក្នុង។
 
ប្រសិន​បើ​ផ្ទះ​ចាស់​ខូច​ច្រើន មាន​ទ្វារ​បែប​នោះ​ក៏វា​មិន​ស្អាតដែរ។ ចំណែក​ផ្ទះ​ទំនើបវិញ មាន​ទ្វារ​បែប​នោះ​ក៏ទំនង​ដែរ។ ប៉ុន្តែភាព​ទំនើប​ស្អាតជំវិញ ​ជួយដាក់​តម្លៃ​ទៅ​លើ​វត្ថុសភាពចាស់ ហើយ​វត្ថុ​សភាពចាស់ ​ដាក់​តម្លៃ​ទៅ​លើ​អគារ​ទំនើប៕
 

 


 

© រក្សាសិទ្ធិដោយ thmeythmey.com