ជាតិ
អ្នកជំនាញទេសចរណ៍៖ មគ្គទេសក៍ ត្រូវនាំភ្ញៀវឱ្យស្គាល់សក្តានុពលផ្សេងក្រៅពីប្រាសាទ
05, Feb 2024 , 8:00 am        
រូបភាព
សៀមរាប៖ ក្រៅពីប្រាង្គប្រាសាទ ខេត្តសៀមរា​ប មាន​សក្តានុពលទេសចរណ៍ជាច្រើន​ទៀត ទាំងវប្បធម៌ អរិយធម៌ ប្រពៃណី បឹងទន្លេសាប ភ្នំគូលែន ​និងតំបន់អេកូទេសចរណ៍​ជាច្រើនទៀត។ ក្នុងន័យនេះ លោក ឌុច សារ៉េត អនុ​ប្រធានសមាគមទេសចរណ៍កម្ពុជា ទទូចឱ្យមគ្គទេស​ក៍ទេសចរណ៍គ្រប់រូប ត្រូវ​ណែនាំ​ភ្ញៀវអន្តរជាតិឱ្យស្គាល់​​សក្តានុពលទាំងនេះ។

មគ្គទេសក៏ទេសចរណ៍ ដើរតួសំខាន់ណាស់ ក្នុងការ​នាំយកព័ត៌មាន និងជាអ្នកផ្សព្វផ្សាយ​ផ្ទាល់ ទៅកាន់ទេសចរអន្តរជាតិ អំពីតំបន់ទេ​សចរណ៍នានានៃខេត្តសៀមរាប។ ​
បើតាមលោក ឌុច សារ៉េត ភាគច្រើនមគ្គទេសក៍ ជូនទេសចរឱ្យស្គាល់តែប្រាសាទអង្គរ និង ប្រាសាទផ្សេងទៀត​នៅតំបន់អង្គរប៉ុណ្ណោះ ដោយមើលរំលងសក្តានុពល​ទេសចរណ៍​ផ្សេង ទៀតដែល​សៀមរាប​មាន  ដូចជាបឹងទន្លេសាប ភ្នំគូលែន វប្បធម៌ ប្រពៃណី ការរស់នៅ​របស់អ្នកស្រុក ​និង​តំបន់​ទេសចរណ៍ ម្មជាតិជាច្រើនទៀត។ លោក ឌុច សារ៉េត បន្ត៖  «យើងមិនអាចនិយាយថាមានតែអង្គរនោះទេ។​ បញ្ហាសំខាន់ត្រង់ថា តើយើងចេះណែនាំឱ្យគេស្គាល់អត់? ធម្មតាយើងមានផលិតផលមួយ ប្រសិនបើយើងអត់ផ្សព្វផ្សាយ គេអត់ស្គាល់ទេ។» 


 លោក ឌុច សារ៉េត
បើតាមលោក លោក ឌុច សារ៉េត ភ្ញៀវទេសចរខ្លះ មកទស្សនាប្រាសាទច្រើនដង ក្នុងគោលបំណងរម្លឹកពីចំណុចខ្លះ នៅ​តាមប្រាសាទ។ ដូច្នេះអ្នកពាក់ព័ន្ធត្រូវព្យាយាមផ្សព្វផ្សាយទិសដៅទេសចរណ៍ផ្សេងទៀត ដែល​ជាផលិតផលថ្មី។ លើសពីផ្សព្វផ្សាយ អ្នកជំនាញទេសចរណ៍ ក៏ត្រូវការធនធានបន្ថែមទៀត ដែលយល់ដឹងពីរបៀបផ្សព្វផ្សាយ។ អនុប្រធានសមាគមរូបនេះ ក៏បានលើកទឹកចិត្តដល់ អ្នកផ្សព្វផ្សាយ ត្រូវឈ្វេងយលើបន្ថែម អំពីសារៈសំខាន់នៃសក្តា​នុពលទេសចរណ៍។ លោក ជឿជាក់ថា ការផ្សព្វផ្សាយទាំងនោះ នឹងទៅដល់គោលដៅ នោះទេសចរ ប្រាកដជាចង់ឃើញ​អ្វីដែលកម្ពុជាមាន ដោយផ្សារភ្ជាប់ជាមួយសេវាកម្មល្អ និងស្នាមញញឹម របស់​ប្រជាជនខ្មែរ៕
 

Tag:
 ThmeyThmey
  ទេសចរណ៍
  សៀមរាប
  មគ្គទេសក៍
  ឌុច សារ៉េត
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com